ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ទាមទារឱ្យសភាអនុម័តកញ្ចប់ថវិកាយោធា ៣៥០ពាន់លានដុល្លារ និងកែច្បាប់បោះឆ្នោត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធយ៉ាងខ្លាំងលើសមាជិកសភាបក្សសាធារណរដ្ឋ ដោយបញ្ជាឲ្យជំរុញការអនុម័តកញ្ចប់ថវិកាយក្សចំនួន ៣៥០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ និងច្បាប់កែទម្រង់ការបោះឆ្នោតថ្មីឱ្យបានលឿនបំផុត។

លោក ត្រាំ បានសង្កត់ធ្ងន់នៅលើបណ្តាញសង្គម Truth Social នាថ្ងៃទី១១ ខែមិថុនា នេះ ថា វាមិនមែនជាពេលវេលា សម្រាប់លេងល្បែងនយោបាយ ឬធ្វើការសម្របសម្រួលបែបលំៗនោះទេ ពោលគឺត្រូវតែធ្វើឱ្យបានឆាប់តាមដែលអាចទៅរួច ដោយប្រើប្រាស់ច្បាប់ថវិកាពិសេស ដើម្បីចៀសវាងការរារាំងពីខាងបក្សប្រជាធិបតេយ្យ។
ទឹកប្រាក់បន្ថែមចំនួន ៣៥០ពាន់លានដុល្លារនេះ ត្រូវបានលោក ត្រាំ ទាមទារយកទៅប្រើប្រាស់បន្ថែមលើកញ្ចប់ថវិកាយោធាដែលមានស្រាប់ ដើម្បីពង្រឹងកងទ័ពអាមេរិកឱ្យកាន់តែខ្លាំងក្លា ដូចជា ការបង្កើតប្រព័ន្ធការពារមីស៊ីល ការពង្រីកកងនាវាចរណ៍ និងការដាក់ពង្រាយយន្តហោះចម្បាំងជំនាន់ថ្មី។ លោកបានអះអាងថា ការវិនិយោគដ៏មហិមានេះ នឹងជួយជំរុញវិស័យឧស្សាហកម្ម និងបង្កើតការងារដែលមានប្រាក់ខែខ្ពស់ជូនដល់ប្រជាជនអាមេរិករាប់សែននាក់ ដោយមិនបង្កឲ្យមានបញ្ហាអតិផរណានោះឡើយ។
ក្រៅពីកិច្ចការយោធា ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក៏នឹងត្រូវប្រើ ដើម្បីគាំទ្រដល់ «ច្បាប់សង្គ្រោះអាមេរិក» ដែលផ្តោតលើការកែទម្រង់ការបោះឆ្នោត ដោយតម្រូវឱ្យអ្នកបោះឆ្នោតទាំងអស់បង្ហាញអត្តសញ្ញាណប័ណ្ណ និងភស្តុតាងបញ្ជាក់សញ្ជាតិ។ យ៉ាងណាមិញ បើតាមសារព័ត៌មាន Politico គម្រោងថវិកា ៣៥០ពាន់លានដុល្លារនេះ កំពុងជួបការរិះគន់ និងការសង្ស័យយ៉ាងខ្លាំងសូម្បីតែនៅក្នុងជួរកងទ័ពបក្សសាធារណរដ្ឋខ្លួនឯង ដោយសារតែសមាជិកសភាខ្លះបារម្ភពីការកើនឡើងនៃបំណុលជាតិ ហើយច្បាប់បោះឆ្នោតថ្មីនោះ ទៀតសោតក៏ប្រហែលជាមិនស្របតាមលក្ខខណ្ឌតឹងរ៉ឹងនៃច្បាប់ថវិកានោះដែរ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


