Connect with us

ព័ត៌មានជាតិ

អង្គការបេះដូងជប៉ុន ផ្តល់សេវាវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃដល់កុមារ និងមនុស្សចាស់ តាមរយៈមជ្ឈមណ្ឌលចំនួន២

បានផុស

នៅ

អង្គការបេះដូងជប៉ុន គឺជាអង្គការសុខាភិបាលសប្បុរសធម៌ មិនមែនរដ្ឋាភិបាលដែលបានបង្កើតឡើងដោយជនជាតិជប៉ុន។ អង្គការនេះ មានផ្តល់សេវាវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃដល់កុមារ និងមនុស្សចាស់ ដែលបច្ចុប្បន្ន មានទីតាំងចំនួន២ សម្រាប់ផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. មជ្ឈមណ្ឌលវេជ្ជសាស្រ្ត បេះដូងជប៉ុន (JHMC)

JHMC មានផ្តល់សេវាពិគ្រោះជំងឺ ដូចជា ពិគ្រោះ និងព្យាបាលជំងឺទូទៅ វះកាត់ទូទៅ និងរោគស្ត្រី។ ចំពោះទីតាំង គឺនៅផ្លូវជាតិលេខ៥ ភូមិចតុទិស ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល (ក្បែរក្លោងទ្វារចូលភ្នំឧដុង្គ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកពញាឮ)។ បើកទទួលជំងឺថ្មីរៀងរាល់ ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ (លើកលែងថ្ងៃបុណ្យជាតិ) ធ្វើការចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង៤:៣០ល្ងាច។

២. មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី បេះដូងជប៉ុន (ACMC)

ACMC មានសេវាពិគ្រោះ និងព្យាបាលជំងឺមានដូចជា ផ្នែករោគកុមារទូទៅ ផ្នែកវះកាត់កុមារទូទៅ (អាយុក្រោម ១៥ឆ្នាំ) និង ផ្នែកមហារីកកុមារ (អាយុក្រោម ១៨ឆ្នាំ)។ មានទីតាំង នៅផ្លូវជាតិលេខ២ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល (ក្នុងបរិវេណមន្ទីរពេទ្យបង្អែកជ័យជំនះ)។ បើកទទួលជំងឺថ្មីជារៀងរាល់ថ្ងៃ ធ្វើការចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង៤:៣០ល្ងាច។

សូមចំណាំថា មន្ទីរពេទ្យមិនមានការផ្ដល់សេវាព្យាបាលជូន អ្នកជំងឹបេះដូង ជំងឺមហារីគ្រាប់ឈាម (Leukemia) ដុំសាច់ខួរក្បាល (Brain Tumor) និង ផ្នែកវះកាត់ឆ្អឹង (Orthopedic) នោះឡើយ។

សម្រាប់លក្ខខណ្ឌដែលអាចទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារ រួមមាន៖

• កុមារដែលមានជំងឺមហារីក ទទួលព្យាបាលរហូតដល់អាយុ ១៨ឆ្នាំ

• កុមារដែលមានជំងឺទូទៅ ទទួលព្យាបាលដល់អាយុ ១៥ឆ្នាំ

• ការពិនិត្យ និងព្យាបាល ទាំងផ្នែកជំងឺក្រៅ និងសម្រាកពេទ្យ មន្ទីរពេទ្យនឹងផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃទាំងអស់។

អង្គការបេះដូងជប៉ុន បានបញ្ជាក់ទៀតថា អង្គការ នឹងបន្តសកម្មភាពវេជ្ជសាស្រ្ត និងកម្មវិធីជាច្រើនទៀត ដើម្បីធានាបានថាកុមារគ្រប់រូបអាចទទួលបានសេវាព្យាបាល ថែទាំសុខភាព ដោយទំនុកចិត្ត និងសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម