សន្តិសុខសង្គម
រថយន្តក្រឡុកស៊ីម៉ង់ ជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុកម៉ូតូ១គ្រឿង មុនក្រឡាប់ផ្ងារជើង បណ្តាលឱ្យស្ត្រីម្នាក់របួសធ្ងន់
គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវបំបែកក្បែរវិមានឯករាជ្យ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពីរថយន្តធុនធ្ងន់ប្រភេទក្រឡុកស៊ីម៉ង់១គ្រឿង ជាន់ហ្វ្រាំងមិនស៊ីពេលចុះចំណោទ ពីតំបន់ភូមិវប្បធម៌ភ្នំដោះក្រមុំ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តខាងលើបានជ្រុលទៅបុកម៉ូតូ១គ្រឿង មុននឹងក្រឡាប់ផ្ងារជើង។ ក្នុងហេតុការណ៍នេះ អ្នកបើកបរម៉ូតូជាយុវជនម្នាក់ បានរងរបួសស្រាល ខណៈអ្នកបើកបររថយន្តមិនរងរបួសធ្ងន់ធ្ងរអ្វីនោះទេ។
ដោយឡែក ស្ត្រីម្នាក់ដែលរួមដំណើរជាមួយអ្នកបើកបររថយន្ត និងត្រូវជាភរិយា បានរងរបួសធ្ងន់ ហើយត្រូវបានក្រុមសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលជាបន្ទាន់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខេត្តបានចុះពិនិត្យ និងអន្តរាគមន៍នៅទីតាំងកើតហេតុ ព្រមទាំងអំពាវនាវដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ជាពិសេសរថយន្តធុនធ្ងន់ ឱ្យយកចិត្តទុកដាក់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ខណៈផ្លូវក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីមានស្ថានភាពចំណោទឡើងចុះ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ៕ រាយការណ៍ដោយ ៖ រៀម សុខហេង


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


