ព័ត៌មានជាតិ
ប្រធានផ្សារច្បារអំពៅ ប្តេជ្ញាបោសសម្អាតសាច់បង្កក និង ទំនិញថៃទាំងឡាយ មិនឲ្យមាននៅលើទីផ្សារ
លោក គួច ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមអាជីវករ បានចូលរួមយ៉ាងផុលផុសជាមួយស្មារតី នៃការពិហការទំនិញថៃ ទាំងការលក់ និង ការបញ្ជាទិញ។ ពិសេសនោះ ក្រុមការងារគណៈកម្មការផ្សារច្បារអំពៅ ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យទប់ស្កាត់ដាច់ខាតលើទំនិញជាប្រភេទសាច់បង្កកដែលមានប្រភពពីប្រទេសថៃមកលើទីផ្សាររបស់ខ្លួន ស្របពេល សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា ដាក់បញ្ជាម៉ឺងម៉ាត់លើការបង្ក្រាបសាច់បង្កក និង ទំនិញខុសច្បាប់ទាំងឡាយយកចូលពីថៃមកកម្ពុជានោះ។


លោកសង្កត់ធ្ងន់ថា ក្នុងនាមប្រធានគណៈកម្មការផ្សារច្បារអំពៅ លោកប្តេជ្ញាបោសសម្អាតដាច់ខាតលើសាច់បង្កក និង ទំនិញថៃទាំងឡាយ មិនឲ្យមាននៅលើទីផ្សាររបស់ខ្លួននោះឡើយ។

ក្រុមអាជីវករ ក៏បានបង្ហាញពីស្មារតីចូលរួមខ្ពស់ជាមួយរាជរដ្ឋាភិបាលក្នុងការពហិការមិនលក់ដូរទំនិញថៃ ជួសដោយការលក់ដូរផលិតផល និង ទំនិញក្នុងស្រុក ដើម្បីបង្កើនសេដ្ឋកិច្ចប្រជាជន និង ប្រទេសជាតិ ជាជាងការប្រើផលិតផលប្រទេសថៃដែលផ្តល់ផលចំណេញឲ្យគេ ដើម្បីមានធនធានថវិកាសម្រាប់ទិញអាវុធមកបន្តរំលោភបំពានទឹកដីរបស់កម្ពុជាបន្តទៀត។


គួរជម្រាបថា ប្រតិបត្តិការបង្ក្រាបទំនិញ និង សាច់បង្កកនាំចូលពីប្រទេសថៃ រយៈពេល ៤ ថ្ងៃ កន្លងមកនេះ កម្លាំងអាជ្ញាធរចម្រុះរាជធានីភ្នំពេញ បានឆែកឆេរឃ្លាំងស្តុកទំនិញ ១០៧ ទីតាំង បិទឃ្លុំបេ ១២ ទីតាំង និង នាំខ្លួនមនុស្ស ១៤ នាក់ យកទៅសួរនាំ ខណៈឈ្មួញ ២ នាក់ ត្រូវតុលាការសម្រេចបើកការស៊ើបសួរតាមនីតិវីធីច្បាប់ ពាក់ព័ន្ធការនាំសាច់បង្កកពីថៃចូលមករាជធានីភ្នំពេញ៕
អត្ថបទ ៖ សុភា






-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


