Connect with us

សន្តិសុខសង្គម

អាជ្ញាធរចុះត្រួតពិនិត្យឃ្លាំងសាច់បង្កក ៤ទីតាំងនៅខេត្តកណ្តាល រកឃើញសាច់បង្កកជិត ៧០ តោន និងបិទសៀលបណ្តោះអាសន្ន

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កណ្តាល៖ នៅថ្ងៃទី១២ និងទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញនគរបាលសេដ្ឋកិច្ច សហការជាមួយមន្ត្រីពាក់ព័ន្ធ និងមន្ត្រីខេត្តកណ្តាល ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងខេត្ត បានចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹងការនាំចូល និងស្តុកទុកសាច់បង្កក។

ប្រតិបត្តិការនេះបានធ្វើឡើងចំនួន ៤ទីតាំង ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយរកឃើញសាច់បង្កកចម្រុះសរុបប្រមាណ ៦៨,៧៧៧គីឡូក្រាម រួមមាន៖

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញបានចុះពិនិត្យទីតាំងចំនួន ២កន្លែង៖

១. ឃ្លាំងស្តុកសាច់បង្កកមួយកន្លែង ស្ថិតនៅភូមិជ្រោយអំពិល ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល រកឃើញសាច់បង្កកចម្រុះចំនួន ៨,២០០គីឡូក្រាម។

២. ឃ្លាំងស្តុកសាច់បង្កកមួយទៀត ស្ថិតនៅភូមិព្រែកឫស្សី ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល រកឃើញសាច់បង្កកចម្រុះចំនួន ៨,៤៩០គីឡូក្រាម។

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញបន្តចុះពិនិត្យទីតាំងចំនួន ២កន្លែង៖

១. ឃ្លាំងស្តុកសាច់បង្កក ស្ថិតនៅភូមិឬស្សី សង្កាត់ឬស្សី ក្រុងតាខ្មៅ រកឃើញសាច់បង្កកចម្រុះចំនួន ១៣,១០០គីឡូក្រាម។

២. ឃ្លាំងរបស់ក្រុមហ៊ុន ស៊ាង មី អ៊ិនធើណេសិនណល សឹបផ្លាយឆេន អ៊ឹមផត អ៊ិចផត ស្ថិតនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង រកឃើញសាច់បង្កកចម្រុះចំនួន ៣៨,៩៨៧គីឡូក្រាម ដែលជាទំនិញនាំចូលពីប្រទេសចិន។

ក្រោយបញ្ចប់ការត្រួតពិនិត្យ ក្រុមការងារបានសម្រេចបិទសៀលទីតាំងទាំង ៤ ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីតាមច្បាប់ និងធ្វើការស្រាវជ្រាវបន្ថែមលើប្រភព និងភាពស្របច្បាប់នៃទំនិញទាំងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម