ព័ត៌មានជាតិ
ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ ដែលលេចធ្លោ ត្រូវបានដាក់តាំងបង្ហាញក្នុងទិវា TVET Day លើទី៩

ព្រះសីហនុ ៖ ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ (PCCFPI) ដើម្បីបង្ហាញពីជំនាញជាក់ស្តែង និងសមត្ថភាពនៃចំណេះដឹងបច្ចេកទេសពីសាលា។

ស្នាដៃទាំង ៥ប្រភេទ ដែលត្រូវបានដាក់តាំងបង្ហាញរួមមាន Vehicle Lighting System, Anti-lock Brake System (ABS), Construction Tower Crane Lifting Capacity, Motor and Electric Drive Control និង Installation Lighting in Building។

លោក ង៉ែត សុភ័ក្រ ជាប្រធានការិយាល័យទំនាក់ទំនង ស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃវិទ្យាស្ថាន PCCFPI បានលើកឡើងថា « ស្នាដៃដែលបានដាក់តាំងបង្ហាញនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សិស្សនិស្សិត ក្នុងការយកចំណេះដឹងទ្រឹស្តីមកអនុវត្តជាក់ស្តែង និងអាចដោះស្រាយបញ្ហាបច្ចេកទេសដែលជួបប្រទះនៅក្នុងការងារប្រចាំថ្ងៃ»។

ទន្ទឹមនេះ លោកបានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរទិវា TVET Day លើកទី៩ ឆ្នាំ២០២៦ វិទ្យាស្ថានបានរៀបចំសកម្មភាពជាច្រើន រួមមាន ការតុបតែងបរិវេណវិទ្យាស្ថានជាមួយបដាពាក្យស្លោកផ្សព្វផ្សាយអំពី TVET, ការរៀបចំស្តង់តាំងបង្ហាញស្នាដៃសិស្សនិស្សិត និងផលិតផលពីក្រុមហ៊ុនឯកជន ព្រមទាំងការជួបជុំដែលមានការចូលរួមពីតំណាងក្រុមហ៊ុនដៃគូ រោងចក្រ សហគ្រាស អាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងសិស្សនិស្សិតសរុបប្រមាណ ៣០០នាក់។

លោក ង៉ែត សុភ័ក្រ បានបន្ថែមថា វិទ្យាស្ថាននឹងបន្តលើកទឹកចិត្ត និងគាំទ្រសិស្ស-និស្សិតក្នុងការបង្កើតស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងជំនាញវិជ្ជាជីវៈ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងមានការកើនឡើង៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


