ព័ត៌មានអន្ដរជាតិ
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei គាំទ្រកិច្ចព្រមព្រៀងជាមួយ អាមេរិក ទោះមាន «ទស្សនៈខុសគ្នា» ខ្លាំងក៏ដោយ
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក មុជតាបា ខាមេនី (Mojtaba Khamenei) បានប្រកាសថា លោកបានអនុម័តលើកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា បើទោះបីជាមាន «ទស្សនៈខុសគ្នា» ក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន aljazeera នៅថ្ងៃទី១៨ ខែមិថុនា ។

នៅក្នុងសារមួយដែលត្រូវបានអាននៅលើទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក មុជតាបា បាននិយាយថា «ជាគោលការណ៍ ខ្ញុំមានទស្សនៈខុសគ្នា (ចំពោះអនុស្សរណៈនៃការយោគយល់គ្នា) ប៉ុន្តែខ្ញុំបានផ្តល់ការអនុញ្ញាត ដោយសារតែមានការប្តេជ្ញាចិត្តពីប្រធានាធិបតី លោក ម៉ាស៊ូដ ប៉េសេសគីយ៉ាន (Masoud Pezeshkian) ដ៏គួរឲ្យគោរព និងសមាជិកដទៃទៀតបានប្តេជ្ញាការពារសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់ និងបណ្តាញសម្ព័ន្ធមិត្តយោធា ព្រមទាំងបានទទួលខុសត្រូវចំពោះកិច្ចព្រមព្រៀងមួយនេះ»។
ទោះជាយ៉ាងណាក៏ដោយ លោក មុជតាបា បានព្រមានវិញថា ទីក្រុងតេហេរ៉ង់នឹងមិនទទួលយកការទាមទារបន្ថែមពីទីក្រុងវ៉ាស៊ីនតោនឡើយ។ លោកបានអះអាងថា «ប្រសិនបើភាគីអាមេរិកចង់បានហួសហេតុពេក ថ្នាក់ដឹកនាំអ៊ីរ៉ង់នឹងមិនទទួលយកវាទេ»។ ប៉ុន្តែលោកក៏បានគាំទ្រដល់ការចរចាផ្ទាល់មុខជាមួយអាមេរិកផងដែរ ដោយបានបញ្ជាក់ថា វាច្បាស់ណាស់ថា ការចរចាផ្ទាល់មុខដែលនឹងត្រូវធ្វើឡើងនាពេលអនាគត មិនមែនមានន័យថា ជាការទទួលយកមតិរបស់សត្រូវនោះទេ។
លោក មុជតាបា បាននិយាយទៀតថា លោក ត្រាំ បាន «ប្រើប្រាស់គ្រប់មធ្យោបាយ និងសម្ពាធទាំងអស់» ដើម្បីទទួលបានកិច្ចព្រមព្រៀងនេះ «ដោយសារតែភាពអស់សង្ឃឹម»។
យ៉ាងណាមិញ តាមរយៈសារនេះ គឺជាប្រតិកម្មដំបូងបង្អស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ ចំពោះកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអាមេរិក ដើម្បីបញ្ចប់ជម្លោះ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសគីយ៉ាន។ ទន្ទឹមនោះដែរ ការលើកឡើងរបស់លោក បានធ្វើឡើងចំពេលដែលភាពមិនច្បាស់លាស់នៅតែបន្តកើតមានថា តើមន្ត្រីអ៊ីរ៉ង់ នឹងធ្វើដំណើរទៅកាន់ប្រទេសស្វីសនៅថ្ងៃសុក្រនេះ ដើម្បីចូលរួមការចរចាជាមួយអាមេរិក ក្នុងគោលបំណងអនុវត្តកិច្ចព្រមព្រៀងនេះដែរឬទេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ Tasnim ដោយដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយ លើការបញ្ជូនគណៈប្រតិភូនៅឡើយទេ ហើយការពិគ្រោះយោបល់កំពុងតែបន្តធ្វើឡើង។ យ៉ាងណា ក្រសួងការបរទេសសហព័ន្ធនៃប្រទេសស្វីសបានឲ្យដឹងថា ការចរចាត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។
សូមរម្លឹកដែរថា លោក មុជតាបា មិនត្រូវបានគេឃើញបង្ហាញខ្លួនជាសាធារណៈឡើយ ចាប់តាំងពីលោកបានកាន់តំណែងកាលពីខែមីនា បន្ទាប់ពីការធ្វើឃាតឪពុករបស់លោក ដែលជាអ្នកកាន់តំណែងមុនគឺលោក អាយ៉ាតូឡា អាលី ខាមេនី (Ali Khamenei) នៅក្នុងការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបានបង្កឲ្យមានសង្គ្រាមក្នុងតំបន់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


