ព័ត៌មានអន្ដរជាតិ
មេដឹកនាំកូរ៉េខាងជើង សន្យាពង្រឹងសមត្ថភាពយោធាឱ្យលឿន និងខ្លាំងជាងមុន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា ខ្លួននឹងពន្លឿនការកសាងសមត្ថភាពយោធាបន្ថែមទៀត ក្នុងកិច្ចប្រជុំគណបក្សមួយ ដោយលើកឡើងពីការធ្វើទំនើបកម្មយោធា ដោយយកលេសជុំវិញ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅក្នុងតំបន់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ដែលបានចេញផ្សាយនៅថ្ងៃអង្គារ និងដកស្រង់ផ្សាយបន្តដោយភ្នាក់ងារសារព័ត៌មាន AFP របស់បារំាង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ។
កូរ៉េខាងជើង កំពុងស្ថិតក្រោមសម្ពាធទណ្ឌកម្មជាច្រើនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយកូរ៉េទាំងពីរនៅតែស្ថិតក្នុងស្រមោលនៃសង្គ្រាមប្រជែងអំណាចឥទ្ធិពលរវាងប្លុកកុម្មុយនិស្ត និង ប្លុកសេរី បើទោះបីជាជម្លោះឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ដោយបទឈប់បាញ់ជាជាងសន្ធិសញ្ញាសន្តិភាព។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ ដកស្រង់សម្តី លោក ជុងអ៊ុន ក្នុងសារមួយផ្ញើទៅកាន់សាធារណជន ថា៖ « សមមិត្ត គីម ជុងអ៊ុន បានបញ្ជាក់ជាថ្មីអំពីជំហរគោលនយោបាយដ៏រឹងមាំរបស់គណបក្ស និងរដ្ឋរបស់យើង ក្នុងការពង្រឹងសមត្ថភាពលើវិស័យការពារជាតិឱ្យបានលឿនជាងមុន»។
សុន្ទរកថានេះបានថ្លែងឡើង ខណៈ លោក គីម ធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គបក្សរយៈពេលបីថ្ងៃ បញ្ចប់នៅថ្ងៃចន្ទ អំឡុងពេលនោះ មន្ត្រីជាន់ខ្ពស់បានពិនិត្យឡើងវិញនូវគំនិតផ្តួចផ្តើមគោលនយោបាយថ្មី។
លោក គីម និយាយថា៖ « សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ[ខាងត្បូង] កំពុងជំរុញទៅមុខជាមួយនឹងការកាន់កាប់នាវាមុជទឹកនុយក្លេអ៊ែររបស់សាធារណរដ្ឋកូរ៉េ ខណៈពួកគេកាន់តែមិនលាក់បាំងក្នុងចលនាមួយឆ្ពោះទៅរកការពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់»។
លោក គីម បន្ថែមថា៖ « នៅចំពោះមុខការវិវត្តបែបនេះ វាគឺជាជំហររឹងមាំរបស់កូរ៉េខាងជើងក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីក និងពង្រឹងបន្ថែមទៀតនូវប្រព័ន្ធរារាំងដ៏មានឥទ្ធិពល និងអាចទុកចិត្តបានទាំងស្រុងសម្រាប់ការពារខ្លួន»។
ស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែរ សារព័ត៌មាន KCNA រាយការណ៍ថា៖ « កិច្ចប្រជុំពេញអង្គបានទទួលស្គាល់ជាឯកច្ឆន្ទ ថា ឋានៈនុយក្លេអ៊ែររបស់ខ្លួនគឺជាមធ្យោបាយត្រឹមត្រូវ និងប្លែកបំផុត ដើម្បីទប់ទល់នឹងស្ថានភាពយោធា និងនយោបាយអន្តរជាតិ ដែលមិនអាចទាយទុកជាមុនបាន»។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានប្រកាសម្តងហើយម្តងទៀតថាខ្លួនជារដ្ឋនុយក្លេអ៊ែរ «ដែលមិនអាចត្រឡប់វិញបានទេ» ចាប់តាំងពីកិច្ចប្រជុំកំពូលឆ្នាំ ២០១៩ រវាង លោក គីម និង លោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយបានដួលរលំ ដោយសារវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្ម៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


