សេដ្ឋកិច្ច
អាមេរិកចុះហត្ថលេខាផ្តល់ឥណទាន ១០០ លានដុល្លារ ពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ
សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) បានចុះហត្ថលេខា ផ្ដល់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ា Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អូស៊ីអាយស៊ី និងលោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយ នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិកនៅថ្ងៃទី ២២ មិថុនា ២០២៦។
ឧកញ៉ា Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC មានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើងដោយ DFC ឆ្លុះបញ្ចាំងពីទំនុកចិត្តលើអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងលើតួនាទីរបស់អាកាសយានដ្ឋានក្នុងនាមជាច្រកទ្វារសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការតភ្ជាប់ក្នុងតំបន់។
ការផ្តល់ហិរញ្ញប្បទាននេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់អាកាសយានដ្ឋានអន្តរជាតិតេជោក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងតម្លៃរយៈពេលវែងដែលគម្រោងនឹងផ្តល់ជូនដល់ការអភិវឌ្ឍរបស់ប្រទេសផងដែរ។

លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃ DFC បានមានប្រសាសន៍ថា៖ «អ្នកគឺជាដៃគូដែលយើងកំពុងស្វែងរកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ យើងសង្ឃឹមថានេះជាគម្រោងដំបូងគេក្នុងចំណោមគម្រោងជាច្រើនដែលយើងធ្វើជាមួយគ្នា»។
លើសពីការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើង កិច្ចព្រមព្រៀងលិខិតសម្តែងបំណងនេះបានបញ្ជាក់អំពីការស្របគ្នានៃគម្រោងជាមួយស្តង់ដារនៃអភិបាលកិច្ច តម្លាភាព បរិស្ថាន និងសង្គម ដែលត្រូវបានរំពឹងទុកដោយស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិឈានមុខ។
កិច្ចព្រមព្រៀងនេះក៏ត្រូវបានរំពឹងថា នឹងជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបន្ថែមភាពទាក់ទាញរបស់ប្រទេស ក្នុងនាមជាគោលដៅសម្រាប់ការវិនិយោគរយៈពេលវែង។
យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល ៥ ខែ ២០២៦ អ្នកដំណើរជាង ២,៨ លាននាក់ ចេញ-ចូល តាមផ្លូវអាកាសកម្ពុជា ធ្លាក់ចុះ៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


