ព័ត៌មានអន្ដរជាតិ
តើលោកត្រាំ មានបំណងអ្វី ទើបតែងតែគំរាមវាយអ៊ីរ៉ង់ រាល់ពេល មានការចរចាគ្នា?
កិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ ជុំទី១ ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេសស្វីស បានបញ្ចប់ទៅហើយ ដោយទទួលបានលទ្ធផលគាប់ប្រសើរ និងមានវឌ្ឍនភាព។

យ៉ាងណា មុនទទួលបានផ្លែផ្កា ក៏មានភាពរកាំរកូសខ្លះផងដែរ ដោយគណៈប្រតិភូអ៊ីរ៉ង់ បានដើរចេញពីតុចរចា ព្រោះតែឃ្នើសចិត្ត និងខឹងសម្បាចំពោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលធ្វើការគំរាមវាយប្រហារអ៊ីរ៉ង់ ឲ្យចាស់ដៃម្តងទៀត បើទីក្រុងតេហេរ៉ង់ មិនឈានដល់កិច្ចព្រមព្រៀង។
នេះមិនមែនជារឿងថ្មីឡើយ ដែលប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បោះពាក្យគំរាមដល់អ៊ីរ៉ង់ ឲ្យតែមានការចរចាគ្នា ពោលគេសង្កេតឃើញថា លោកត្រាំ ធ្វើបែបនេះច្រើនដងមកហើយ ប៉ុន្តែអ៊ីរ៉ង់ ហាក់ដូចជាមិនញញើតឡើយ។

ដូច្នេះហើយ មានការចោទជាសំណួរថា តើលោកត្រាំ មានបំណងអ្វីឲ្យប្រាកដ ទើបគាត់តែងតែគំរាមបែបនេះ?
ជុំវិញរឿងនេះ លោក Joey Hood អតីតអ្នកការទូតជាន់ខ្ពស់របស់អាមេរិក ដែលធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូត ប្រចាំប្រទេសទុយនីស៊ី យល់ឃើញថា ការគំរាមលោក ត្រាំ គឺដើម្បី រក្សាអំណាចចរចា ឬគេតែងហៅថា «សង្កត់តុចរចា»។

តាមសម្តីលោក Hood ដែលដកស្រង់ផ្សាយដោយ Al Jazeera កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦, សម្រាប់ការគំរាមរបស់លោក ត្រាំ លើកនេះ ហាក់ដូចជាការប៉ុនប៉ងមួយ ដើម្បីរក្សាកម្រិត នៃអំណាចចរចាមួយចំនួន បន្ទាប់ពីអំណាច ដូចជាថយអស់ច្រើនដែរ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU)។
តាមទស្សនៈរបស់លោក Hood, MoU នេះ ហាក់ដូចជាគ្មានមូលដ្ឋានច្បាស់លាស់សោះ។ ជាឧទាហរណ៍ ទាំងរដ្ឋាភិបាលលីបង់ និងរដ្ឋាភិបាលអ៊ីស្រាអែល មិនត្រូវបានរាប់បញ្ចូល ក្នុងការចរចាឡើយ ប៉ុន្តែពេលនេះ បែរជាត្រូវបានគេអំពាវនាវ ឲ្យអនុវត្តបទឈប់បាញ់រវាងក្រុមហេសបូឡា និងកងទ័ពអ៊ីស្រាអែលទៅវិញ។

ដូច្នេះ វាគឺជារឿងដែលកំពុងផ្តល់អំណាចវេតូ ទៅឲ្យអ៊ីរ៉ង់ លើប្រទេសលីបង់, ជាអ្វីដែលអ៊ីរ៉ង់ មិនសមនឹងទទួលបានទាល់តែសោះ ព្រោះអ៊ីរ៉ង់ គឺជាអ្នកជំរុញឲ្យមានអស្ថិរភាពនៅទីនោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះគឺជាសម្ពាធដ៏ធ្ងន់របស់អ៊ីរ៉ង់។
ចំណែក បើយោងតាមអត្ថបទរបស់វិទ្យាស្ថានដូហា មានមូលដ្ឋាននៅប្រទេសកាតា, លោក ត្រាំ តែងតែជឿជាក់លើការចរចា ពីទីតាំងដែលមានឥទ្ធិពលជាង។ ការគំរាមវាយប្រហារខាងយោធា ឬការព្រមានបំផ្លាញប្រទេសអ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ជាឧបករណ៍សង្គ្រាមចិត្តសាស្ត្រ ដើម្បីធ្វើឲ្យភាគីម្ខាងទៀត ភ័យខ្លាច ធ្លាក់ក្នុងស្ថានភាពទន់ជ្រាយ និងបង្ខំចិត្តយល់ព្រមតាមការទាមទាររបស់លោក។ លោកយល់ថា សម្ពាធខ្លាំងបំផុត នឹងបង្កើតឲ្យមានកិច្ចព្រមព្រៀងដ៏ល្អបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


