Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ចង់​យក​កិច្ចព្រមព្រៀងចាស់ និង​តថភាព​ជាក់ស្ដែងលើ​សមរភូមិ ទៅចរចាសន្តិភាព​ជាមួយ​អ៊ុយក្រែន

បានផុស

នៅ

កាលពីថ្ងៃអង្គារ ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ ​លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសយ៉ាងច្បាស់ៗនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាល​ថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឡើងវិញ។ នេះ​បើយោងតាម​ការ​ចុះផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន Anadolu។

លោក ពូទីន (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានសង្កត់ធ្ងន់ថា ការចរចានេះ ត្រូវតែផ្អែកលើកិច្ចព្រមព្រៀង ដែលធ្លាប់ជជែកគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី និងការពិភាក្សានៅទីក្រុង Anchorage សហរដ្ឋអាមេរិក រួមទាំងត្រូវមើលលើស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិ នាពេលបច្ចុប្បន្នផងដែរ។

មេដឹកនាំ​វ័យ​៧៣ឆ្នាំ​រូបនេះ បានរំលឹកឡើងវិញដោយការមិនសប្បាយចិត្តថា តាមពិតទៅដំណើរការចរចាស្វែងរកសន្តិភាព ត្រូវបានកាត់ផ្ដាច់ និងអាក់ខានទៅវិញ ក៏ព្រោះតែការសម្រេចចិត្តរបស់ខាងភាគីអ៊ុយក្រែនខ្លួនឯង។ លោកបានបន្ថែមទៀតថា ការដែលអ៊ុយក្រែនព្យាយាមបើកការវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី នាពេលថ្មីៗនេះ គឺគ្រាន់តែជាល្បិចចង់បង្កើតប្រៀប និងស្វែងរកលក្ខខណ្ឌចំណេញសម្រាប់ខ្លួនឯង មុនពេលការចរចាដែលកំពុងជាប់គាំង អាចនឹងត្រូវចាប់ផ្តើមឡើងវិញតែប៉ុណ្ណោះ។

បើយើងក្រឡេកទៅមើលប្រវត្តិនៃការចរចាវិញ ប្រទេសទាំងពីរ ធ្លាប់បានឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងស្វិតស្វាញជាច្រើនលើក។ កាលពីឆ្នាំមុន ពួកគេបានជួបចរចាគ្នាចំនួន ៣លើកនៅទីក្រុងអ៊ីស្តង់ប៊ុល ពោលគឺនៅថ្ងៃទី១៦ ឧសភា, ថ្ងៃទី២ មិថុនា និងថ្ងៃទី២៣ កក្កដា ដែលកាលនោះទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ដោយមានការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងមានការព្រាងឯកសារ ដើម្បីឈានទៅរកសន្តិភាពទៀតផង។ លើសពីនេះ មេដឹកនាំអាមេរិក និងរុស្ស៊ី ក៏ធ្លាប់បានជួបគ្នានៅទីក្រុង Anchorage រដ្ឋអាឡាស្កា រហូតបង្កើតបានជាផែនការសន្តិភាព ២៨ចំណុច (ក្រោយមកកាត់បន្ថយមកត្រឹម ២០ចំណុច) ប៉ុន្តែគួរឱ្យស្តាយ អ៊ុយក្រែនបានទាត់ចោលវិញ ព្រោះពួកគេដាច់ខាតមិនព្រមបាត់បង់ទឹកដីសូម្បីតែមួយចំអាម។

រហូតមកដល់ដើមឆ្នាំនេះ ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក ទីក្រុងមូស្គូ និងទីក្រុងកៀវ បានបន្តជួបគ្នាចំនួន ៣លើកទៀត (ពីរលើកដំបូងនៅទីក្រុងអាប៊ុយដាប៊ី និងលើកទីបីនៅទីក្រុងហ្សឺណែវ)។ ប៉ុន្តែ ដំណើរការសន្តិភាពដ៏មានសង្ឃឹមទាំងអស់នេះ បែរជាត្រូវគាំងដួលរលំទៅវិញទាំងស្រុង បន្ទាប់ពីមានការផ្ទុះឡើងនៃសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីចុង​ខែ​កុម្ភៈ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម