ព័ត៌មានជាតិ
កម្ពុជាដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់កិច្ចការកុងស៊ុល និងអន្តោប្រវេសន៍អាស៊ាន
កម្ពុជាបានបើកទ្វារស្វាគមន៍ប្រទេសសមាជិកអាស៊ានសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៩ របស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកិច្ចការកុងស៊ុលអាស៊ាន (DGICM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើទឹកដីអង្គរ ខេត្តសៀមរាប។

ក្នុងនាមជាម្ចាស់ផ្ទះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃកម្ពុជា បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំនេះ។
គួរកត់សម្គាល់ថា ឆ្លងកាត់ការរៀបចំអស់រយៈពេលជិត ៣ទសវត្សរ៍កន្លងមកនេះ វេទិកា DGICM បានដើរតួនាទីជាឆ្អឹងខ្នងនៃសន្តិសុខព្រំដែនអាស៊ាន។ ចាប់តាំងពីកិច្ចប្រជុំលើកទី១ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាទ្បេស៊ី កាលពីឆ្នាំ១៩៩៦ យន្តការនេះបានបង្កើតនូវសមិទ្ធផលធំៗជាច្រើន ដូចជា ផែនការសកម្មភាពអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍ និងការដាក់ចេញនូវទិដ្ឋាការរួមអាស៊ាន ក្នុងដំណាក់កាលបន្តបន្ទាប់។

សម្រាប់កម្ពុជា ការធ្វើជាម្ចាស់ផ្ទះពេលនេះ គឺជាការបន្តវេនប្រវត្តិសាស្ត្រដ៏សំខាន់ បន្ទាប់ពីកម្ពុជាធ្លាប់បានរៀបចំកិច្ចប្រជុំ DGICM លើកទី១១ កាលពីឆ្នាំ២០០៧ និងលើកទី២០ កាលពីឆ្នាំ២០១៦ ជោគជ័យរួចមកហើយ។

កិច្ចប្រជុំ DGICM និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានបើកជាផ្លូវការពេលនេះ ជានិមិត្តរូបនៃការបង្ហាញពីសមិទ្ធផលរយៈពេល៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ ចាប់តាំងពីវេទិកានេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦។ បច្ចុប្បន្នវេទិកានេះបានប្រែក្លាយជាយន្តការដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសន្ទនាក្នុងតំបន់ និងការពិគ្រោះយោបល់ សំដៅសម្រួលដល់ការធ្វើដំណើរ ព្រមទាំងបង្ការ និងទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ ក៏ដូចជាឧក្រិដ្ឋកម្មឆ្លងដែននានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


