Connect with us

ព័ត៌មានអន្ដរជាតិ

​​មេ​យោធាអាមេរិកតំបន់​មជ្ឈិមបូព៌ា​ ទៅ​ជួប​​ថ្នាក់​ដឹកនាំ​លីបង់ ដើម្បី​ពិភាក្សា​​​​អំពី​ការ​​អនុវត្តកិច្ច​ព្រម​ព្រៀង​ជាមួយអ៊ីស្រាអែល​​

បានផុស

នៅ

ប្រធានាធិបតី​លីបង់ លោក ​ចូសេហ្វ អាអូន (Joseph Aoun)​ បាន​​ប្រាប់ប្រធាន​កង​កម្លាំង​អាមេរិកនៅ​មជ្ឈិមបូព៌ា ថា រដ្ឋាភិបាល​លីបង់​ ​នឹង​ប្រើ​ប្រាស់​សិទ្ធិ​ទាំង​អស់​ការពារ​​អធិបតេយ្យ​​ភាព​របស់ខ្លួន​លើ​ប្រទេសទាំងមូល ដោយ​ដាក់​ពង្រាយ​កងទ័ពរហូត​ដល់​ព្រំដែន​អ៊ីស្រាអែល។

ភ្នាក់​ងារ​សារព័ត៌មាន​ AFP បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ឲ្យ​ដឹង​ថា លោក អាអូន (Aoun) ជួប​ជា​មួយ​​ឧត្តមនាវីឯក​ Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋ​អាមេរិក (Centcom) ដើម្បីពិភាក្សា​អំពីកិច្ចព្រមព្រៀងសម្រប​សម្រួលដោយទីក្រុងវ៉ាស៊ីន​តោន ដែល​បានចុះហត្ថលេខា​កាល​ពី​សប្តាហ៍​មុន ដោយមាន​ភាគី​អ៊ីស្រាអែលនិងលីបង់ក្នុង​គោលបំណងបង្កើតកិច្ចព្រមព្រៀង​សន្តិភាព។

លោក Joseph Aoun (ស្តាំ) ជួបជា​មួយ​ឧត្តមនាវីឯក​ Brad Cooper ។ រូបភាព៖ បណ្តាញ​សង្គម​ X លោក Aoun
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ផ្នែកមួយនៃកិច្ចព្រមព្រៀង​ទីក្រុងវ៉ាស៊ីនតោន ក្រុមហេសបូឡា​នឹង​ត្រូវ​ដក​ហូតអាវុធ ដោយ​បន្ទុក​នានា​ធ្លាក់​លើ​កងទ័ពជាតិ​របស់​​លីបង់។

យោង​តាមសេចក្តីថ្លែង​ការណ៍មួយ​ មេទ័ព​លីបង់ លោក​ Rodolphe Haykal និង​ លោក Cooper បាន​​ពិភាក្សា​​អំពីសារៈសំខាន់​នៃការអនុវត្ត​ឧបសម្ព័ន្ធសន្តិសុខ​នៃ​កិច្ចព្រមព្រៀងក្របខ័ណ្ឌ​ ក៏ដូចជា​វិធីនៃការពង្រឹងកិច្ច​​សហប្រតិបត្តិការនា​ពេលអនាគត។

ការបង្ហោះ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ X បញ្ជាការកណ្តាល​​អាមេរិក បាន​លើក​ឡើង​ថា លោក Cooper, លោក Aoun និង​ លោក Haykal បាន​ពិភាក្សា​អំពី​មាគ៌ាឆ្ពោះទៅមុខ​ក្នុងការអនុវត្តកិច្ចព្រមព្រៀង​របស់​ទីក្រុងវ៉ាស៊ីនតោន។

យោង​តាម​ក្រសួងការ​បរទេស កិច្ចព្រមព្រៀងនេះ​នឹង​អនុញ្ញាតិ​ឱ្យ​ប្រទេសលីបង់​ស្តារអធិបតេយ្យភាព​លើទឹកដីរបស់ខ្លួន​ឡើងវិញ​ តាម​រយៈការរំសាយអាវុធ​​​លើ​ក្រុម​​មិន​មែន​រដ្ឋ​​និងការរុះរើ​ហេដ្ឋារចនា​សម្ព័ន្ធពាក់ព័ន្ធ ដែល​អនុញ្ញាត​ឱ្យ​អ៊ីស្រាអែល​ដកទ័ព​ចេញ​បណ្តើរៗ។

ក្រសួង​បន្ត​ទៀត​ថា​៖ « សមាសធាតុ​នៃដំណើរការ​នេះ​នឹងត្រូវបាន​រៀបរាប់​លម្អិតនៅក្នុង​ឧបសម្ព័ន្ធសន្តិសុខ បង្កើតឡើងដោយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងពី​សហរដ្ឋអាមេរិក»។

មិន​តែ​ប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Marco Rubio លើក​ឡើង​កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីន​តោននឹងសង​ប្រាក់​ដល់​កង​ទ័ពលីបង់​ចំនួន ៣០លានដុល្លារ​វិញ​ ខណៈ​លីបង់​ក៏​កំពុង​ស្វែងរកការ​កែលម្អ​សមត្ថភាព​យោធា​ខ្លួន​ឡើង​វិញ​​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម