Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសម្តែងការពេញចិត្ត ក្រោយរដ្ឋបាលមូលដ្ឋានជម្រុញការផ្តល់សេវាសាធារណៈឌីជីថល ប្រកបដោយតម្លាភាព និង ឆាប់រហ័ស

បានផុស

នៅ

ប្រជាពលរដ្ឋបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ចំពោះការកែលម្អសេវាសាធារណៈនៅតាមរដ្ឋបាលថ្នាក់មូលដ្ឋាន ដែលបច្ចុប្បន្នមានភាពច្បាស់លាស់ លឿនរហ័ស និងមានតម្លាភាព។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែពេញចិត្តនោះគឺ ឥរិយាបថរបស់មន្ត្រីក្នុងការទទួលសួរនាំព័ត៌មាន និងការបំពេញឯកសារ គឺពោរពេញដោយសុជីវធម៌ សីលធម៌ និងភាពរាក់ទាក់ ដោយគ្មានការរើសអើង ឬប្រកាន់និន្នាការឡើយ។ បន្ថែមលើនេះ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការលំបាកនានារបស់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុត សុវណ្ណ ប្រធានការិយាល័យច្រកចេញ-ចូលតែមួយ នៃ រដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា ៖ការិយាល័យច្រកបានដំណើរការការស្នើសុំសេវា តាមប្រព័ន្ធអនឡាញនេះ តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦មកម្លេះ លើវិស័យមួយចំនួនដូចជាអាត្រានុកូលដ្ឋាន, នីត្យានុកូលកម្មក៏ដូចជាវិស័យទេសចរណ៍។

លោក សុត សុវណ្ណ ប្រធានការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌមានជ័យ

លោកប្រធានការិយាល័យច្រក បានបញ្ជាក់ថា គិតត្រឹមបច្ចុប្បន្ននេះ ត្បិតចំនួនអ្នកស្នើសុំសេវា តាមប្រព័ន្ធអនឡាញមានតិចតួច ក៏ពិតមែន ក៏ប៉ុន្តែផ្អែកតាមគោលនយោបាយតាមបែបឌីជីថល របស់ប្រមុខថ្នាក់ដឹកនាំក្រុមមន្ត្រី កំពុងព្យាយាមក្នុងការបន្សុតព័ត៌មានឲ្យបាន កាន់តែទូលំទូលាយ ទៅកាន់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ងាកទៅប្រើប្រាស់ការស្នើសុំសេវាតាមបែបឌីជីថល។

ដើម្បីចូលរួមចំណែកអនុវត្ត ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា២០២១២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២២០៣៥ ក្រសួងមហាផ្ទៃបានអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និង ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ នៃ រដ្ឋបាលរាជធានីខេត្តក្នុងគោលបំណង បង្កលក្ខណៈងាយស្រួលឆាប់រហ័ស តម្លាភាពសន្សំសំចៃពេលវេលា និង ថវិកាជូនប្រជាពលរដ្ឋក្នុងការដាក់ពាក្យស្នើសុំសេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃ រដ្ឋបាលរាជធានីខេត្ត។

គួរបញ្ជាក់ថា ៖ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែជម្រុញខ្ពស់ដល់មន្ត្រីនៅតាមថ្នាក់រដ្ឋបាលក្រោមជាតិ ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការធ្វើសេវាជូនពលរដ្ឋដោយមិនត្រូវខ្ជះខ្ជាយ ក្នុងការផ្តល់ឯកសារដែលជាកត្តា ធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ព្រោះតែការយឺតយ៉ាវលើការបំពេញការងាររបស់មន្ត្រីនោះឡើយ៕ អត្ថបទ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម