ព័ត៌មានអន្ដរជាតិ
អានុទីន ក្តៅស្លឹកត្រចៀក ករណីជនជាតិខ្លួន រត់ពន្ធគ្រឿងញៀន ចូលអូស្រ្តាលី ធ្វើឲ្យកេរ្តិ៍ឈ្មោះថៃ ស្អុយរលួយពេញពិភពលោក
នៅអត់សុខទេ! នាយករដ្ឋមន្ត្រីថៃ អានុទីន ឆាន់វីរៈគុល កំពុងក្តៅស្លឹកត្រចៀកខ្លាំងណាស់ ចំពោះករណី នារីដែលជាជនជាតិខ្លួន ត្រូវបានប៉ូលិសអូស្រ្តាលី ចាប់ខ្លួន ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀន ដែលករណីនេះ គឺជាការយកមុខមាត់របស់ប្រទេសថៃ ទៅបំផ្លាញចោល យ៉ាងអាម៉ាស់បំផុត លើឆាកអន្តរជាតិ។

ថ្លែងចេញពីប្រទេសបារាំង នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦, លោក អានុទីន ជំរុញឲ្យស្ថាប័នពាក់ព័ន្ធនៅថៃ ត្រូវចាត់វិធានការលើករណីនេះ ព្រោះវាកំពុង សម្អុយឈ្មោះប្រទេស និងធ្វើឲ្យខ្មាសគេ ពេញពិភពលោក។
សូមជម្រាបជាថ្មី ស្រ្តីជនជាតិថៃ វ័យ ២៦ឆ្នាំ ជាអ្នកបម្រើការលើជើងហោះហើរ TG465 នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋានអន្តរជាតិ Melbourne កាលពីថ្ងៃទី២៤ ខែមិថុនា។
អាជ្ញាធរអូស្រ្តាលី បានរកឃើញថ្នាំញៀនប្រភេទហេរ៉ូអ៊ីនជាង ១ គីឡូក្រាម លាក់ទុកក្នុងស្រទាប់ខាងក្នុងនៃកាបូបយួរដៃ ចំនួន ១២ ដែលនាងដាក់តាមខ្លួន។

បើតាមការប៉ាន់ស្មានតម្លៃលើទីផ្សារងងឹត ថ្នាំញៀនទាំងនោះ មានតម្លៃ ប្រហែល ៣៤ម៉ឺនដុល្លារ អាមេរិក ខណៈពេលនេះ នាងត្រូវប្រឈមមុខ នឹងបទល្មើសរត់ពន្ធគ្រឿងញៀនឆ្លងដែន ដែលជាទោសធ្ងន់ធ្ងរក្នុងប្រទេសអូស្រ្តាលី។
អាជ្ញាធរអូស្ត្រាលី បានចោទប្រកាន់នាង ជាផ្លូវការចំនួន ២ បទល្មើស ក្រោមក្រមព្រហ្មទណ្ឌអូស្ត្រាលី ដែលបទចោទទី១ គឺការនាំចូលគ្រឿងញៀន ដែលត្រូវបានត្រួតពិនិត្យតាមព្រំដែនក្នុងបរិមាណសម្រាប់លក់លើទីផ្សារ និងបទចោទទី២ គឺការកាន់កាប់គ្រឿងញៀន ដែលត្រូវបានត្រួតពិនិត្យតាមព្រំដែន ក្នុងបរិមាណសម្រាប់លក់លើទីផ្សារ។
បើបូកចូលគ្នា! បទល្មើសទាំងពីរនេះ អាចឲ្យនាងប្រឈមនឹង ការមានទោសជាប់ពន្ធនាគារ អតិបរមា ៥០ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអូស្ត្រាលី គ្មានទោសប្រហារជីវិតឡើយ៕
អត្ថបទ៖ សុវណ្ណ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


