ព័ត៌មានអន្ដរជាតិ
ត្រាំ កើបចំណូលជាង ១,៤ ប៊ីលានដុល្លារ ពីអាជីវកម្មគ្រីបតូ កាលពីឆ្នាំមុន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ រកចំណូលបានជាង ១,៤ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ពីអាជីវកម្មគ្រីបតូ (រូបិយប័ណ្ណឌីជីថល) របស់គ្រួសារលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យពីរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបង្អស់របស់លោកចេញផ្សាយកាលពីថ្ងៃអង្គារ។

របាយការណ៍បានបង្ហាញថា ឥឡូវនេះ រូបិយប័ណ្ណឌីជីថលគឺជាប្រភពចំណូលដ៏ធំបំផុតរបស់លោក ត្រាំ ដោយសារផលប្រយោជន៍ពីគោលនយោបាយដែលលោកបានដាក់ចេញក្នុងនាមជាប្រធានាធិបតីអាមេរិក។
ក្នុងរបាយការណ៍បង្ហាញទ្រព្យសម្បត្តិ និងចំណូល ដែលបានដាក់ជូនការិយាល័យសីលធម៌រដ្ឋាភិបាលសហរដ្ឋអាមេរិក លោក ត្រាំ បានរាយការណ៍ថា ក្រុមហ៊ុនរបស់លោករកចំណូលបានជិត ៨០០ លានដុល្លារ ពីក្រុមហ៊ុនរូបិយប័ណ្ណឌីជីថល World Liberty Financial ដែលលោក និងកូនៗរបស់លោកបានបង្កើតរួមគ្នា។ ចំណូលដែលត្រូវចែកជាមួយសមាជិកគ្រួសារនោះ បានមកពីការលក់ថូកខិនគ្រីបតូ និងការលក់ភាគកម្មសិទ្ធិក្នុងអាជីវកម្មរបស់ក្រុមហ៊ុន World Liberty Financial ។
ក្រៅពីនេះ លោក ត្រាំ ក៏រកចំណូលបានប្រមាណ ៦៣៥ លានដុល្លារ ពីការលក់កាក់គ្រីបតូប្រភេទ Meme របស់លោកផងដែរ។

គួរកត់សម្គាល់ថា របាយការណ៍ចុងក្រោយបង្ហាញពីរបៀបដែលគ្រីបតូបានក្លាយជាប្រភពចំណូលធំបំផុតរបស់ ត្រាំ។ កាលពីឆ្នាំ ២០២៤ លោកបានរាយការណ៍ថារកបានប្រាក់ចំណូលចំនួន ៥៧,៣៥ លានដុល្លារពីការលក់ថូខឹនគ្រីបតូរបស់ World Liberty Financial ប៉ុន្តែតួលេខនេះ បានកើនឡើងដល់ជិត ៨០០ លានដុល្លារ។
រ៉យទ័របានប៉ាន់ប្រមាណថា គ្រួសារលោក ត្រាំ កើបលុយយ៉ាងហោចណាស់ ២,៣ ប៊ីលានដុល្លារ ពីអាជីវកម្មទាក់ទងនឹងគ្រីបតូ ចាប់តាំងពីលោកវិលត្រឡប់មកកាន់សេតវិមានវិញនៅឆ្នាំ ២០២៥។
ក្រោយចូលកាន់តំណែង លោក ត្រាំ បានដាក់ចេញគោលនយោបាយដែលអំណោយផលសម្រាប់ឧស្សាហកម្មគ្រីបតូ រួមទាំងច្បាប់សម្រាប់កាក់គ្រីបតូដែលមានស្ថេរភាពតម្លៃ (stablecoins) និងការបន្ធូរបន្ថយការត្រួតពិនិត្យ និងការអនុវត្តច្បាប់ពីនិយតករអាមេរិក
ក្រៅពីគ្រីបតូ លោក ត្រាំ បានរាយការណ៍ថារកចំណូលជាង ៨០ លានដុល្លារ ពីការដោះស្រាយផ្លូវច្បាប់ជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ ២០២៥ និង ៥២ លានដុល្លារពីការផ្តល់អាជ្ញាប័ណ្ណឱ្យប្រើឈ្មោះរបស់លោក ដល់គម្រោងអចលនទ្រព្យនៅបរទេស ជាពិសេសនៅមជ្ឈិមបូព៌ា។
សេតវិមានបាននិយាយថា លោក ត្រាំ និងក្រុមគ្រួសារ មិនមានជម្លោះផលប្រយោជន៍ (Conflict of Interest) ទេ ហើយផលប្រយោជន៍អាជីវកម្មរបស់លោក ត្រូវបានគ្រប់គ្រងដោយកូនៗ ទោះបីជាលោកនៅតែជាអ្នកទទួលផលពីមូលនិធិគ្រប់គ្រងទ្រព្យ ដែលទទួលបានប្រាក់ចំណូលក៏ដោយ។
ក្រៅពីនោះ អាជីវកម្មជាប្រពៃណីរបស់លោក ត្រាំ ក៏បានបន្តដំណើរការល្អផងដែរ។ ទីលានវាយកូនហ្គោល និងរមណីយដ្ឋានរបស់ប្រធានាធិបតីរូបនេះ រកចំណូលបានជាង ៥០០ លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលកើនឡើង ១៥% ធៀបនឹងឆ្នាំ ២០២៤៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


