Connect with us

សន្តិសុខសង្គម

តុលាការកំពុងចាត់វិធានការតាមច្បាប់លើបុគ្គល K01 ពាក់ព័ន្ធករណីហិង្សា ទោះបីមានការសុំទោសជាសាធារណៈ

បានផុស

នៅ

ជនសង្ស័យឈ្មោះ ឃឿន សុឡា ហៅក្រៅ K01 ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ ហើយនាពេលនេះកំពុងស្ថិតក្នុងកិច្ចនីតិវិធីរបស់តំណាងអយ្យការ ដើម្បីបន្តចាត់ការទៅតាមផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់របស់លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឈានដល់ការឃាត់ខ្លួន និងបញ្ជូនខ្លួនទៅតុលាការនេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យនគរបាលជំនាញសម្រេចឃាត់ខ្លួនបុគ្គល K01 អនុវត្តទៅតាមផ្លូវច្បាប់ រួចកសាង សំណុំរឿង បញ្ចូនទៅតុលាការ ករណីបុគ្គលរូបនេះ ប្រើហិង្សាលើយុវជនម្នាក់ហើយថតបង្ហោះចែកចាយលើបណ្តាញសង្គមហ្វេស ប៊ុកកាលពីពេលថ្មីៗនេះ។

ការសម្រេចឃាត់ខ្លួននេះ ធ្វើឡើង បន្ទាប់ពីជនសង្ស័យមានឈ្មោះ ឃឿន សុឡា ហៅក្រៅ K01 បានចូលខ្លួនទៅបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃខែដដែល ពាក់ព័ន្ធសំណុំរឿងហិង្សាខាងលើ។

ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាក់ថា ៖ ការប្រព្រឹត្តិហិង្សា មិនអាចរលត់ទៅវិញបានតាមរយៈការចេញវីដេអូសុំទោសជាសាធារណៈនោះទេ គឺត្រូវតែអនុវត្តតាមច្បាប់ជាធរមាន ហើយការសម្រេចបែបណាបន្ត គឺទុកជូនស្ថាប័ន្ថអយ្យការ។

គួររំលឹកថា កាលពីល្ងាចព្រលប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោយពីបានឃើញឃ្លីបវីដេអូបង្ហោះចែកចាយអំពីការប្រើប្រាស់ហិង្សារបស់បុគ្គល K01 ទៅលើយុវជនម្នាក់រួចមក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចេញបញ្ជាភ្លាមទៅកាន់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឲ្យចាត់វិធានការបន្ទាន់ បើទោះបីគ្មានបណ្តឹងរបស់ជនរងគ្រោះ ក៏នគរបាលត្រូវដើរតួនាទីជាដើមបណ្តឹងដែរ ៕ អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម