ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ៖ ទោះបី សង្រ្គាមអ៊ុយក្រែនចប់ ក៏រុស្ស៊ីនៅតែជាការគំរាមកំហែងដល់អឺរ៉ុប
អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានព្រមាននៅថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងនៅបន្តគំរាមកំហែងរយៈពេលវែងដល់សន្តិសុខអឺរ៉ុបនៅតំបន់មហាសមុទ្រអាត្លង់ទិក បើទោះបីជាការបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនិងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៦ នៅទីក្រុងប៊ែរឡាំងជាមួយអធិការបតីអាល្លឺម៉ង់ លោក Rutte បានជំរុញឱ្យសម្ព័ន្ធមិត្តរក្សាសម្ពាធលើទីក្រុងមូស្គូ បង្កើនល្បឿនលើវិស័យការពារជាតិ និងវិនិយោគបន្ថែមទៀតលើឧស្សាហកម្មការពារជាតិ។

លោក Rutte ប្រាប់អ្នកយកព័ត៌មានថា៖ « យើងត្រូវតែរក្សាសម្ពាធលើរុស្ស៊ី។ សូម្បីតែពេលសង្គ្រាមរបស់ពួកគេប្រឆាំងនឹងអ៊ុយក្រែនបញ្ចប់ក៏ដោយ រុស្ស៊ីនឹងនៅតែជាការគំរាមកំហែងរយៈពេលវែងដល់សន្តិសុខអឺរ៉ុប-អាត្លង់ទិក! បរិយាកាសសន្តិសុខអន្តរជាតិកាន់តែមានភាពប្រែប្រួល និងស្មុគស្មាញ»។
លោកក៏បានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធាដ៏រឹងមាំចំពោះអ៊ុយក្រែន ហើយលើកឡើងថា កិច្ចប្រជុំកំពូលណាតូសប្តាហ៍ក្រោយ នៅទីក្រុងអង់ការ៉ានឹងផ្តល់ឱកាសដល់សម្ព័ន្ធមិត្ត និងដៃគូដើម្បីពិភាក្សាអំពីជំនួយសន្តិសុខប្រកបដោយចីរភាព អាចព្យាករណ៍បាន និងយូរអង្វែងសម្រាប់អ៊ុយក្រែន។
លោក Rutte បានគូសបញ្ជាក់ថា ប្រទេសនៅអឺរ៉ុប ក៏កំពុងផ្តល់ការគាំទ្រយ៉ាងច្រើនដល់ទីក្រុងកៀវ ប៉ុន្តែការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកគឺជាគន្លឹះក្នុងការរក្សាសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន។
លោក Rutte បន្ថែមថា៖ « ពេលនិយាយអំពីការការពារអ៊ុយក្រែន សហរដ្ឋអាមេរិកនៅតែមិនអាចខ្វះបាន។ លំហូរនៃការគាំទ្រសំខាន់ៗពីអាមេរិកចូលទៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្ត ជាពិសេសសារៈសំខាន់នៃប្រព័ន្ធការពារដែនអាកាស Patriot ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពល និងផ្នែកខាងក្នុងរបស់ទីក្រុង»។
លោកបន្តថា៖ « មានតែសហរដ្ឋអាមេរិកទេដែលអាចធ្វើបែបនេះទ្រង់ទ្រាយធំ ហើយទីក្រុងវ៉ាស៊ីនតោននៅតែធ្វើគាំទ្រ និងជួយតាមវិធីជាច្រើនទៀត មិនមែនត្រឹមតែបង្ហាញក្នុងសន្និសីទសារព័ត៌មាននោះទេ»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


