Connect with us

ព័ត៌មានជាតិ

រយ:ពេល​ ២​ឆ្នាំ ​អ.ដ.ក.​ទទួលបានសំណុំរឿងជិត៤ពាន់ និងចាត់ការរួចរាល់ជាង ១ពាន់សំណុំរឿង

បានផុស

នៅ

គិតត្រឹមថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០២៦​ មានរយ:ពេល​ ២​ឆ្នាំ (១ កក្កដា ២០២៤ – ១ កក្កដា ២០២៦)​ ហើយ ដែល​ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក.​ បានចាប់ផ្តេីមជាផ្លូវការនូវការដោះស្រាយសំណុំរឿង​ជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រយ:ពេល​ ២​ឆ្នាំ មកនេះ អ.ដ.ក.​ ទទួលបានសំណុំរឿងសរុបចំនួន ៣ ៩០១សំណុំរឿង ចាត់ការបាន ១ ៧៥៧ សំណុំរឿង និងកំពុងពិនិត្យ និងដោះស្រាយ ២ ១៤៤សំណុំរឿង។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមសំណុំរឿងដែលបានចាត់ការរួចមាន ៩៧៤សំណុំរឿងត្រូវបានដោះស្រាយដោយជោគជ័យ ៥៨៩ សំណុំរឿងត្រូវបានបិទ ដោយសារភាគីមិនទទួលយកការសម្របសម្រួល និង ១៩៤ សំណុំរឿងត្រូវបានលើកចោល ដោយសារខុសសមត្ថកិច្ច ឬលក្ខខណ្ឌ។

ដោយឡែក កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សារវិវាទក្រៅប្រព័ន្ធតុលាការជាមួយថ្នាក់ក្រោមជាតិ គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ បានចុះ MOU សរុបចំនួន១៨ រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តសៀុំរាប ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តកែប និងខេត្តពោធិ៍សាត់។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតឱ្យមានយន្តការថ្នាក់ជាតិមួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ះ្រែង ខេត្តរតនគិរី ខេត្តកំពង់ធម

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ធ្លាប់បានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីការធ្វើឱ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីពេលកន្លងទៅថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងអស់។ ក្នុងន័យនេះ លោកលើកទឹកចិត្តឱ្យមានការប្រើយន្តការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការនេះ បើសិនជាអាចចៀសបានពីការតតាំងរឿងក្ដីនៅតុលាការ។  លោកបញ្ជាក់ទៀតថា ការសម្រុះសម្រួលមួយ ទោះបីវាមិនល្អឥតខ្ចោះ ប៉ុន្តែវាគឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងអស់ សំដៅរួមចំណែកបង្កើនសុខដុមរមនានៅក្នុងសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម