ព័ត៌មានជាតិ
ផ្សាររាត្រីក្រុងសែនមនោរម្យ បើកដំណើរការជាផ្លូវការ ប្រមូលផ្តុំអាជីវករលក់ដូរតាមផ្លូវ ជំរុញការលក់ដូរមានសណ្តាប់ធ្នាប់
ផ្សាររាត្រីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបើកដំណើរការជាផ្លូវការ ដោយប្រមូលផ្តុំអាជីវករដែលធ្លាប់លក់ដូរតាមរ៉ឺម៉កចល័ត និងតាមដងផ្លូវឱ្យមកលក់នៅទីតាំងតែមួយ ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ លើកកម្ពស់សោភ័ណភាពទីក្រុង និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃដំបូងនៃការបើកដំណើរការ បរិវេណផ្សាររាត្រីមានសកម្មភាពរស់រវើក ដោយអាជីវករជាច្រើនបាននាំគ្នាចូលលក់ដូរយ៉ាងច្រើនកុះករ។ ផ្សារនេះមានលក់ម្ហូបអាហារ ភេសជ្ជៈ និងផ្លែឈើប្រចាំតំបន់ជាច្រើនមុខ បង្កើតបរិយាកាសអ៊ូអរ និងទាក់ទាញប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរឱ្យចូលមកកម្សាន្ត និងភ្លក់រសជាតិអាហារក្នុងស្រុក។

អ្នកស្រី ណេត ឆាយ៉ា ចៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ បានឱ្យដឹងថា បច្ចុប្បន្នមានអាជីវករសរុបចំនួន ៤៣តូប ចូលប្រកបអាជីវកម្មនៅក្នុងផ្សាររាត្រី ដោយផ្តល់ជូននូវមុខទំនិញចម្រុះ រួមមានម្ហូបអាហារ ភេសជ្ជៈ បន្លែ និងផ្លែឈើប្រចាំតំបន់។

អ្នកស្រីបញ្ជាក់ថា ការបង្កើតផ្សាររាត្រីនេះ មានគោលបំណងសំខាន់ក្នុងការរៀបចំអាជីវករដែលធ្លាប់លក់ដូរតាមរ៉ឺម៉កចល័ត និងតាមដងផ្លូវ ឱ្យមានទីតាំងលក់ដូរច្បាស់លាស់ មានរបៀបរៀបរយ កាត់បន្ថយភាពអនាធិបតេយ្យ និងរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងសែនមនោរម្យឱ្យកាន់តែស្អាត និងទាក់ទាញភ្ញៀវទេសចរ។

ក្រៅពីការរៀបចំសណ្តាប់ធ្នាប់ទីក្រុង ផ្សាររាត្រីក្រុងសែនមនោរម្យក៏ត្រូវបានរំពឹងថា នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម បង្កើនប្រាក់ចំណូលដល់អាជីវករ និងប្រជាពលរដ្ឋ ព្រមទាំងបន្ថែមជម្រើសកម្សាន្តថ្មីមួយសម្រាប់អ្នករស់នៅក្នុងក្រុង និងភ្ញៀវទេសចរដែលមកទស្សនាខេត្តមណ្ឌលគិរី៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


