កីឡា
ម៉ាស៊ីនរកគ្រាប់បាល់ Kwame ជាកីឡាករបរទេសទី ២ ត្រូវ ព្រះខ័នរាជស្វាយរៀង បន្តកុងត្រាដល់ឆ្នាំ ២០២៨
ខ្សែប្រយុទ្ធសញ្ជាតិ ហ្គាណា Kwame Perah បានសម្រេចបន្តកិច្ចសន្យាថ្មីជាផ្លូវការជាមួយក្រុម ព្រះខ័នរាជស្វាយរៀង បន្ទាប់ពីបង្ហាញសមត្ថភាពយ៉ាងលេចធ្លោកាលពីរដូវកាល ២០២៥-២០២៦។

នាព្រឹកថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២៦ នេះ ក្រុម ព្រះខ័នរាជស្វាយរៀង បានប្រកាសអំពីការបន្តកិច្ចសន្យាថ្មីជាមួយនឹងខ្សែប្រយុទ្ធឆ្នើម Kwame Peprah រយៈពេល ២ រដូវកាលទៀត ពោលគឺដល់ឆ្នាំ ២០២៨។
នេះជាកីឡាករបរទេសទី ២ ហើយ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធសញ្ជាតិស្កុតលែនដ៍ Conor Shields ដែលក្រុម ព្រះខ័នរាជស្វាយរៀង សម្រេចបន្តកិច្ចសន្យាដល់ឆ្នាំ ២០២៨។ កីឡាករទាំង ២ សុទ្ធតែជាកម្លាំងស្នូល ដែលនឹងអាចជួយក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតប្រជែងពានក្នុងស្រុក និងពានអន្តរជាតិផ្សេងៗ។

នៅរដូវកាលដំបូង Kwame Peprah ពិតជាបង្ហាញសមត្ថភាពលេចធ្លោមែនទែនជាមួយ ព្រះខ័នរាជស្វាយរៀង ដោយលេងបានសរុប ៤២ ប្រកួត រកបាន ៣៥ គ្រាប់ និង ១១ បញ្ជូន (មិនគិតក្នុងពានសម្តេចតេជោ)។
អតីតជម្រើសជាតិ ហ្គាណា U23 រូបនេះ បានជួយក្រុម ព្រះខ័នរាជស្វាយរៀង ឈ្នះពាន ៣ ក្នុងមួយរដូវកាល រួមមានពានបើករដូវកាល Cambodian Super Cup, ពានលីគកំពូលកម្ពុជា Cambodian Premier League និងពានសម្តេចតេជោ ព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ ២ ពានរង្វាន់អាស៊ី AFC Challenge League ។ មិនត្រឹមតែប៉ុណ្ណោះ រូបគេបានឈ្នះពានឯកត្តជន ៣ ផ្សេងទៀតគឺ ពានស្បែកជើងមាស និងពានកីឡាករល្អបំផុតប្រចាំលីគកំពូលកម្ពុជា និងពានស្បែកជើងមាស ពានទ្វីបអាស៊ី AFC Challenge League។

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


