ព័ត៌មានអន្ដរជាតិ
ចិន ហាមជប៉ុន និងហ្វីលីពីន លួចជជែកគ្នារឿងព្រំដែនសមុទ្រ ដោយគ្មានវត្តមានក្រុងប៉េកាំង
កាន់តែក្តៅគគុកទៀតហើយ នៅតំបន់សមុទ្រអាស៊ី! ប្រទេសចិន បានចេញលិខិតព្រមានផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ទៅកាន់ប្រទេសជប៉ុន និងហ្វីលីពីន ចំពោះគម្រោងដែលប្រទេសទាំងពីរត្រៀមជួបពិភាក្សាគ្នាពីរឿងព្រំដែនសមុទ្រ។

តាមការផ្សាយរបស់ Bloomberg ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ចិនបានសង្កត់ធ្ងន់ថា ការពិភាក្សាគ្នាដោយលួចលាក់ «គ្មានការប្រឹក្សាយោបល់ជាមួយចិន» បែបនេះ គឺជាទង្វើខុសច្បាប់អន្តរជាតិទាំងស្រុង។
ក្រសួងធនធានធម្មជាតិចិន បានពន្យល់ថា ដែនទឹកនៅភាគខាងកើតកោះតៃវ៉ាន់ ដែលជប៉ុននិងហ្វីលីពីនចង់យកទៅជជែកគ្នានោះ គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ចិន ព្រោះកោះតៃវ៉ាន់គឺជាទឹកដីរបស់ចិន។ ដូច្នេះ ការដែលជប៉ុន និងហ្វីលីពីនណាត់ជួបគ្នាជជែករឿងនេះ គឺស្មើនឹងការមើលរំលងអធិបតេយ្យភាពរបស់ចិន និងរំលោភលើច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះ ចិនក៏បានព្រមានដល់មហាអំណាចខាងក្រៅ (ដែលគេដឹងថាជាសហរដ្ឋអាមេរិក) កុំឱ្យមកលូកដៃ ឬទទួលស្គាល់ការចរចាខុសច្បាប់នេះឱ្យសោះ បើមិនចង់ជួបហានិភ័យនយោបាយ។
ដើម្បីបង្ហាញសាច់ដុំ បន្ទាប់ពីដឹងថាប្រទេសទាំងពីរត្រៀមចរចាគ្នា ចិនបានបញ្ជូនទាំងកប៉ាល់ឆ្មាំសមុទ្រឱ្យទៅបើកល្បាត និងបញ្ជូនកប៉ាល់ស្រាវជ្រាវឱ្យទៅវាស់ស្ទង់បាតសមុទ្រនៅតំបន់នោះភ្លាមៗ។ អ្វីដែលធ្វើឱ្យចិនខឹងសម្បារខ្លាំងនោះគឺ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មេដឹកនាំជប៉ុន និងហ្វីលីពីន បានបង្ហាញជំហរយ៉ាងច្បាស់ថា បើមានសង្គ្រាមផ្ទុះឡើងនៅកោះតៃវ៉ាន់ ប្រទេសទាំងពីរមុខជាត្រូវទាញឱ្យចូលរួមក្នុងជម្លោះនោះមិនខាន ហើយពួកគេថែមទាំងបានចាប់ដៃគ្នាពង្រឹងកម្លាំងយោធា និងបើកកិច្ចពិភាក្សាការពារជាតិជាមួយគ្នាយ៉ាងស្អិតរមួតទៀតផង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


