កូវីដ-១៩
គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យប្រជុំបន្ទាន់ពង្រឹងប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
បន្ទាយមានជ័យ៖ ដើម្បីជំរុញឱ្យការងារនៃការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ដែលអាចឈានទៅកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺនេះក្នុងពេលដ៏ខ្លីខាងមុខនេះ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបានបើកប្រជុំបន្ទាន់មួយដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដោយមានអ្នកចូលរួម គ្រប់ប្រធានមន្ទីរ និងមន្ត្រីជាប់ពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អង្គភាពទាំង៣មាន កម្លាំងអាវុធហត្ថ នគរបាល និងកម្លាំងយោធាកំពុងបំពេញការងារនៅតាមតំបន់ក្រហម មានតំបន់នៅក្រុងប៉ោយប៉ែតជាតំបន់បិទខ្ទប់យ៉ាងសកម្ម។ តំបន់បន្ទាប់បន្សំនៅក្រុងសិរីសោភ័ណ ត្រូវបានក្រុមការងារ អាជ្ញាធរ កងកម្លាំង សុខាភិបាល កំពុងបន្តពន្លឿនស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ប្រយោល ដើម្បីយកសំណាក់ពិនិត្យ និងចេញលទ្ធផលនៅពេលខាងមុខនេះ។
លោក អ៊ុំ រាត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំមានបំណងត្រួតពិនិត្យការងារមួយចំនួនរបស់កម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងដាក់ទិសដៅបន្តក្នុងកិច្ចការពារជំងឺរាតត្បាតជំងឺកូវីដ-១៩ នេះ។

លោកបានបញ្ជាក់ឱ្យដឹងបន្តទៀតថា តាមរបាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋាន និងជុំវិញការវិវត្តនានានៅក្រុងប៉ោយប៉ែតត្រូវយកមកពិភាក្សាស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណាអាចឈានទៅដល់ការផ្តាច់ជំងឺកូវីដ-១៩ បានជោគជ័យនៅពេលដ៏ខ្លីខាងមុខនេះ ព្រមទាំងអំពាវនាវអ្នករស់នៅតំបន់បិទខ្ទប់ និងតំបន់មានការពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត៣ការពារនិង៣កុំ ។
លោក អ៊ុំ រាត្រី បានប្រាប់ថា រដ្ឋបាលខេត្តខិតខំពង្រឹងគ្រប់គ្រងតំបន់បិទខ្ទប់ តំបន់ក្រហម ការនាំអ្នកសង្ស័យដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលមកយកវត្ថុសំណាករកមេរោគកូវីដ-១៩ ការនាំអ្នកវិជ្ជមាន ឬអ្នកជំងឺកូវីដ-១៩ ទៅថែទាំព្យាបាលនៅកន្លែងបានកំណត់។ ក្នុងនោះ រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលកំពុងរៀបចំដំណើរការមន្ទីរពេទ្យ និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យកើន១០កន្លែង៕
អត្ថបទ៖ វ៉ាន់ ណាង




-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


