ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា កើនដល់ជាង ២ ៦០០នាក់ហើយ
ស្ថានការណ៍បាត់បង់ជីវិត និងការខូចខាតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កាន់តែមានសភាពធ្ងន់ធ្ងរគួរឱ្យតក់ស្លុត បន្ទាប់ពីគ្រោះរញ្ជួយដីភ្លោះដ៏ខ្លាំងក្លា បានវាយប្រហារ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ដោយលោក Jorge Rodriguez ប្រធានសភាជាតិវ៉េណេស៊ុយអេឡា បានប្រកាសថា គិតត្រឹមពេលនេះ ចំនួនអ្នកបាត់បង់ជីវិត បានហក់ឡើងរហូតដល់ ២ ៦៤៥នាក់ហើយ ខណៈចំនួនអ្នករងរបួសបានឡើងដល់ ១២ ៦៦៦នាក់។

តាមការផ្សាយរបស់ Reuters នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងរបាយការណ៍ ដែលបានបង្ហោះនៅលើបណ្តាញសង្គម Telegram លោក Rodriguez ដែលជាប្រមុខដឹកនាំមជ្ឈមណ្ឌលបញ្ជាការផ្តល់ជម្រកបណ្តោះអាសន្នផងនោះ បានបន្ថែមថា ក្រុមសង្គ្រោះបានប្រឹងប្រែងយ៉ាងខ្លាំងក្លា ដោយជួយសង្គ្រោះមនុស្សបានចំនួន ៦ ៤៦២នាក់ចេញពីគ្រោះថ្នាក់។ ទន្ទឹមនោះ គ្រួសាររងគ្រោះសរុបចំនួន ៨៦ ១១៧គ្រួសារហើយ ដែលទទួលបានការជួយឧបត្ថម្ភ និងសង្គ្រោះបន្ទាន់ពីរដ្ឋាភិបាល ក្នុងគ្រាដ៏លំបាកបំផុតមិនធ្លាប់មានមួយនេះ។
សូមជម្រាបជាថ្មី គ្រោះរញ្ជួយដីកម្រិតធ្ងន់ ២លើកផ្ទួនៗ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ក្នុងរយៈពេលត្រឹមតែ ៣៩វិនាទីប៉ុណ្ណោះ។
ចំណុចកណ្តាលនៃការរញ្ជួយដីដំបូងកម្លាំង ៧.៥រ៉ិចទ័រ គឺស្ថិតនៅចម្ងាយប្រហែល ២៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Yumare ក្នុងរដ្ឋ Yaracuy ខណៈការរញ្ជួយដីលើកទី២ កម្លាំង ៧.២រ៉ិចទ័រ គឺស្ថិតនៅក្បែរទីក្រុង San Felipe ក្នុងរដ្ឋដដែលនេះ។ ក្រោយមក មានការរញ្ជួយដីបន្ទាប់បន្សំ (Aftershock) ជាង ៦០០ ដងទៀត ត្រូវបានកត់ត្រា ហើយក្នុងនោះ ការរញ្ជួយខ្លាំងបំផុត គឺមានកម្រិត ៤.៦ រ៉ិចទ័រ ដែលវាយប្រហារនៅជិតតំបន់ Caraballeda។ ទំហំនៃការបំផ្លិចបំផ្លាញវិញ គឺធំធេងហួសពីការស្មាន ដោយសារតែទីភ្នាក់ងារអវកាស NASA បានពិនិត្យមើលពីលើមេឃមក ហើយរាយការណ៍ថា មានផ្ទះសម្បែង និងអគារប្រហែល ៥៨ ៨៧០ខ្នង ត្រូវបានបាក់រលំខ្ទេចខ្ទី ឬខូចខាតស្ទើរតែទាំងស្រុង ដោយបន្សល់ទុកត្រឹមតែគំនរផេះផង់ និងទឹកភ្នែកពលរដ្ឋរាប់សែននាក់ដែលគ្មានទីជម្រក៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


