Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរាជរដ្ឋាភិបាល បានបន្តចុះពិនិត្យព្យាបាលជម្ងឺឥតគិតថ្លៃជូនពលរដ្ឋជាង១ពាន់នាក់ក្នុងខណ្ឌមានជ័យ

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌមានជ័យ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោកចុះពិនិត្យ និង ព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង១ពាន់នាក់មកពីសង្កាត់ចំនួន០២ គឺសង្កាត់ បឹងទំពន់ទី១ និង សង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះធ្វើឡើងក៏ដោយមាន ការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌមានជ័យ និងអស់លោកលោកស្រី     សមាជិសមាជិកាក្រុមការងារថ្នាក់ជាតិជាច្រើនរូបទៀតផងដែរ។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌមានជ័យបានឲ្យដឹងថា ៖ កិច្ចការងារគិតគូរជាសុខមាលភាពរបស់ពលរដ្ឋនេះ គឺ ជាការងារអាទិភាពសំខាន់ណាស់របស់ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាគិតចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិកន្លងទៅដែលដឹកនាំដោយ សម្តេចតេជោហ៊ុន សែន និងមកដល់រដ្ឋាភិបាលអាណត្តិទី៧នេះ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុនម៉ាណែត គឺបានទុកវិស័យ០២ជាអាទិភាពគោលចម្បងគឺវិស័យអប់រំនិងសុខាភិបាល។ លោកបានបន្តថា ប្រជាពលរដ្ឋជាង១ពាន់នាក់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ទទួលបានការពិនិត្យ និង ព្យាបាលជម្ងឺឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១

ពលរដ្ឋចាស់ជរា ដែលបានមកទទួលសេវាពិនិត្យសុខភាពក៏សម្តែង ការថ្លែងអំណរគុណចំពោះ ប្រមុខរដ្ឋាភិបាល ដែលតែងតែនៅគៀកគិត និង គិតគូរពីសុខភាពរបស់ប្រជាជនគ្រប់ៗរូប ពិសេសតាមរយៈការពិនិត្យ និង ព្យាបាលជម្ងឺឥតគិតថ្លៃនេះ ក៏ជាផ្នែកដ៏សំខាន់ជួយសម្រាលបន្ទុកនៃការចំណាយ របស់ពលរដ្ឋលើសេវាថែទាំសុខភាពងដែរ។

សូមបញ្ជាក់ថា៖ កម្មវិធីពិនិត្យ និង ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅសង្កាត់បឹងទំពន់ទី១ និង សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ នេះរៀបចំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ស៊ុនចាន់ថុល (តេជោកោះធំ) ដែលពិនិត្យនិងព្យាបាលជំងឺទូទៅ អបរំសុខភាពជំងឺផ្លូវចិត្តជំងឺកុមារ  វាស់សម្ពាធឈាមពិនិត្យ អេកូសាស្ត្រវាស់ចង្វាក់បេះដូងវាស់ភ្នែកចែកវ៉ែនតានិងព្យាបាលរបួស៕ អត្ថបទ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម