Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក៖ មនុស្ស​រាប់ពាន់នាក់​ កំពុង​​ជម្លៀស​បន្ទាន់ ខណៈភ្លើង​ឆេះព្រៃនៅ​រដ្ឋ Colorado រាលដាលខ្លាំង

បានផុស

នៅ

ភ្លើងឆេះ​ព្រៃកំពុងឆាបឆេះ​យ៉ាងលឿន​ នៅភាគនិរតីនៃ​ទីក្រុង Denver សហរដ្ឋ​អាមេរិក​ បង្ខំឱ្យមនុស្សរាប់ពាន់នាក់​ជម្លៀស​ ខណៈខ្យល់បក់ខ្លាំង​នៅតែ​បន្ត​មាន​អណ្តាតភ្លើង​ នៅទូទាំងភាគខាងត្បូង​រដ្ឋ Colorado​ ។

សារព័ត៌មាន Al Jazeera ផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៦ ភ្លើង​ឆេះព្រៃនេះ​ គឺមាន​សភាព​ធំ​​ក្នុងចំណោមភ្លើង​ឆេះព្រៃធំៗ​ប្រហែល៤០ ដែល​កំពុងឆេះ​ នៅទូទាំងភាគខាង​លិចសហរដ្ឋអាមេរិក​។

ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​មួយ​របស់​អាមេរិក​។ រូបភាព៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើង​ឆេះ​ព្រៃ Aspen Acres មានទំហំធំជាង​ភ្លើងឆេះព្រៃដទៃទៀត ​ដោយរាលដាល​ដល់ ៤៤ គីឡូម៉ែត្រ​ការ៉េក្នុង​មួយយប់ ធ្វើឱ្យ​ទំហំ​សរុប​កើនឡើងដល់ ២៧២ គីឡូម៉ែត្រការ៉េ គិតត្រឹមថ្ងៃ​សុក្រ។

មិន​តែ​ប៉ុណ្ណោះ សំណង់​ជាង ១៦០ ត្រូវបាន​បំផ្លាញ​ នៅក្នុងភ្លើងឆេះព្រៃនេះ​។

អ្នកជំនាញនិយាយ​ថា អាកាសធាតុស្ងួត​អស់រយៈពេលជា​ច្រើនខែ និង​ព្រិលធ្លាក់ទាប​បំផុត​ក្នុងតំបន់មួយ​ចំនួនកាន់តែធ្ងន់ធ្ងរឡើង​ ដោយសារការ​ប្រែប្រួលអាកាសធាតុ បង្កើត​ឱ្យ​មាន​ស្ថានភាពភ្លើង​ឆេះព្រៃដ៏គ្រោះថ្នាក់។

អាជ្ញាធរ​បានបញ្ជា​ជម្លៀស​មនុស្សប្រហែល ២ ២០០នាក់​ នៅក្នុងទីក្រុង Colorado រួមជាមួយប្រជាជន​នៃសហគមន៍ Beulah, Rye និង San Isabel ក្បែរ​នោះ។

ផ្សែង​ចេញពីភ្លើងឆេះ​ព្រៃក៏បានរំខានដល់ការធ្វើដំណើរផងដែរ ដោយ​មន្ត្រីសង្គ្រោះបន្ទាន់​រដ្ឋ Colorado ព្រមានថា ភាព​មើលឃើញក្នុង​តំបន់​មួយចំនួន​តាមបណ្តោយផ្លូវ Interstate 25 ធ្លាក់ចុះមកត្រឹម ០,៨ គីឡូ​ម៉ែត្រ ដោយ​សារ​ផ្សែង​ក្រាស់​។

អ្នក​ស៊ើបអង្កេត​និយាយថា ភ្លើងឆេះព្រៃ Aspen Acres បណ្តាល​មកពី​មនុស្ស ប៉ុន្តែ​ពួកគេមិនទាន់បាន​ចេញផ្សាយព័ត៌មានលម្អិតផ្សេងទៀតនៅ​ឡើយទេ។

ភ្លើង​ឆេះព្រៃ Aspen Acres គឺជាភ្លើងឆេះព្រៃមួយ​ក្នុងចំណោមភ្លើងឆេះព្រៃដែលកំពុងបំផ្លាញ​រដ្ឋ Colorado និងរដ្ឋជិតខាងរបស់ខ្លួន។

ជា​ឧទាហរណ៍ ក្រុមពន្លត់អគ្គិភ័យបាន​ទប់ស្កាត់ភ្លើង​ឆេះព្រៃ Snyder បាន​ត្រឹមតែប្រហែល ៦៥ភាគរយ​ប៉ុណ្ណោះ​ នៅផ្នែកខាងលិច​នៃភ្នំ ​Rocky តាម​បណ្តោយព្រំដែន​រវាងរដ្ឋ Colorado និងរដ្ឋ Utah​ ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម