Connect with us

សន្តិសុខសង្គម

កម្មករទូកនេសាទម្នាក់ ធ្លាក់ទឹកសមុទ្របាត់ខ្លួន នៅកោះស្តេច ត្រូវសត្ថកិច្ចរកឃើញសាកសព

បានផុស

នៅ

កម្មករទូកនេសាទម្នាក់ដែលបានធ្លាក់ទឹកសមុទ្របាត់ខ្លួននៅក្នុងភូមិសាស្ត្រកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានសមត្ថកិច្ច និងក្រុមសង្គ្រោះស្វែងរកឃើញសាកសពហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ព្រហ្ម វណ្ណនី អធិការនគរបាលស្រុកគិរីសាគរ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿន សុខណេង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមការបំភ្លឺពីបុរសឈ្មោះ ឡាត ប៊ុច អាយុ ៤៥ ឆ្នាំ ដែលត្រូវជាម្ចាស់ទូក និងជាឪពុកបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ពីហេតុការណ៍នេះកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ថា៖ នៅមុនពេលកើតហេតុ អំឡុងពេលដែលទូកនេសាទកំពុងតែអូសមង ជនរងគ្រោះបានក្រឡេកឃើញប៊ីដុងជ័រមួយអណ្តែតនៅលើទឹកសមុទ្រ។

ឃើញដូចនោះ ជនរងគ្រោះក៏បានដើរទៅឈរនៅគែមទូក រួចឈោងដៃទៅចាប់ប៊ីដុងជ័រនោះ ប៉ុន្តែជាអកុស លក៏បានរបូតដៃធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។ ដោយសារតែជនរងគ្រោះមិនចេះហែលទឹកផងនោះ ទើបបណ្តាលឱ្យលិចលង់បាត់ខ្លួនក្នុងទឹកភ្លាមៗតែម្តង។

បន្ទាប់ពីបាត់ខ្លួនបុរសកម្មករទូកនេសាទ សមត្ថកិច្ចពាក់ព័ន្ធបានបើកប្រតិបត្តិការស្វែងជួយសង្គ្រោះ ខណៈរកឃើញសពកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ហើយប្រគល់ឱ្យក្រុមគ្រួសារ និងសាច់ញាតិ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

អត្ថបទ:សិរីវឌ្ឍន:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម