Connect with us

កីឡា

លោក​ អាំង​ សិរីពិសិដ្ឋ​ វគ្គ​ផ្ដាច់ព្រ័ត្រ​តេជោលីគ​នេះ​លើស​ពី​ការ​គាំទ្រ​ក្រុម​និមួយៗ​

បានផុស

នៅ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ថា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​សន្ទុះ​នៃ​អ្នក​គាំទ្រ​មាន​ច្រើន​រហូត​គ្មាន​កន្លែង​អង្គុយ​នោះ​ទេ​ដែល​នេះ​បញ្ជាក់​ពី​ទឹកចិត្ត​ស្រឡាញ់​វិស័យ​កីឡា​មួយ​នេះ​លើស​ពី​ការ​គាំទ្រ​ក្រុមៗរៀងខ្លួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​អ្នកគាំទ្រ

លោក​ អាំង​ សិរីពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ថ្ងៃ​ផ្ដាច់ព្រ័ត្រ​តេជោលីគ​កន្លង​ទៅ​នេះ​គឺ​មាន​អ្នកគាំទ្រ​ច្រើន​តាំង​តែ​ពី​គូ​ប្រកួត​ដំបូង​ដណ្ដើម​លេខ៣​ មក​ម្ល៉េះ។​ បើ​ទោះ​ជា​បញ្ចប់​ការ​ប្រកួត​នៅ​ដំបូង​នោះ​ក៏​ដោយ​ ប៉ុន្តែ​អ្នក​គាំទ្រ​មិន​បាន​ចាក់ចេញ​ពី​ទីលាន​នោះ​ឡើយ​ និង​បន្ត​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ​តទៅ​ទៀត។​

ការ​គាំទ្រ​នេះ​បាន​បញ្ជាក់​ថា​សន្ទុះ​នៃ​ការ​ស្រឡាញ់​កីឡា​បាល់ទះ​នៅ​កម្ពុជា​គឺ​មាន​ខ្លាំង​លើស​ពី​ការ​គាំទ្រ​ក្រុម​និមួយៗ​ទៅ​ទៀត។​ ពោល​បើ​ទោះ​ជា​គូ​ណា​ប៉ះ​គ្នា​ក៏​ដោយ​អ្នក​មក​ទស្សនា​គាំទ្រ​នៅ​តែ​ឆ្លៀត​មក​ជា​និច្ច​ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​កីឡា​បាល់ទះ​មួយ​នេះ​កាន់​តែ​រីកចម្រើន។​

ទិដ្ឋភាព​អ្នកគាំទ្រ

បញ្ជាក់​ដែរ​ថា​ កាល​ពី​រសៀល​ថ្ងៃ​ទី៣​ ខែ​កក្ដដា​ ឆ្នាំ២០២៦​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​តេជោលីគ​ រដូវកាល​ទី៣​ នៅ​ទីលាន​ប្រកួត​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​មាន​អ្នក​ចូលទស្សនា​ច្រើន​មែនទែន​ចន្លោះ​ ៧០០០-៨០០០នាក់​ឯ​ណោះ​ទាំង​នៅ​ខាង​ក្នុង​ផ្ទាល់​ និង​នៅ​មុខ​ផ្ទាំង​ LED ។​ បញ្ចប់​រដូវកាល​ទី៣​ នេះ​ម្ចាស់​ពាន​បាន​លើ​បញ្ជាការដ្ឋាន​អង្គរក្ស​ លេខ​២​ បាន​លើ​វិសាខា​ និង​លេខ៣​ បាន​លើ​ស្នងការ​ខេត្ត​ស្វាយរៀង៕​

ក្រុមបញ្ជាការដ្ឋានអង្គរក្ស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម