កូវីដ-១៩
សម្តេចតេជោ ឱ្យយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនជនពិការ ចាស់ជរា និងព្រះសង្ឃ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការណែនាំទៅកាន់ក្រុមការងារដែលកំពុងបើកប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយកចិត្តទុកដាក់ជាពិសេសទៅលើជនពិការ ជនចាស់ជរា និងព្រះសង្ឃនៅក្នុងតំបន់នោះ។

សារពិសេសជាសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងជូនប្រជាជនទាំងអស់នៅតំបន់ក្រហម នាព្រឹកថ្ងៃទី៥ ខែឧសភា ផ្ញើទៅកាន់សម្ដេចពិជ័យ សេនា ទៀ បាញ់ និង អ្នកដឹកនាំប្រតិបត្តិការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “សម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ឥត សារ៉ាត់ អ្នកដឹកនាំប្រតិបត្តិការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហមត្រូវបន្តកិច្ចការងារនៅក្នុងតំបន់នេះឱ្យចប់ចុងចប់ដើម ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើមនុស្សទាំងអស់ដែលស្ថិតនៅទីនោះ ជាពិសេសត្រូវសម្លឹងទៅលើជនពិការ និងជនចាស់ជរាដែលគប្បីទទួលបានការអនុគ្រោះដោយអនុញ្ញាតឱ្យចូលចាក់មុនគេ ក្នុងករណីដែលមានការចាំបាច់ អ្នកដែលមាន វ័យចំណាស់ ឬជនពិការដែលមិនអាចចូលបាន យើងអាចឆ្លៀតដើម្បីចាក់ជូនពួកគាត់នៅទីកន្លែងរបស់គាត់ ហើយក៏កុំភ្លេចចំពោះព្រះសង្ឃនៅតាមវត្តអារាមដោយសុំឱ្យនិមន្តព្រះសង្ឃមកចាក់ផងដែរ ព្រោះព្រះសង្ឃក៏ជាពលរដ្ឋ”។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា៖ “និយាយសរុបមកគឺយើងមិនឱ្យអ្នកណាម្នាក់នៅក្នុងតំបន់ក្រហមខ្វះវ៉ាក់សាំងដើរចេញនោះទេ ដូចជាយើងគ្រោងចាក់ចំនួន៤៥ម៉ឺននាក់ យើងមាន៥២ម៉ឺននាក់ ឥឡូវនេះខ្ញុំអាចនិយាយបានថាទោះបី៥៣ម៉ឺននាក់ ៥៤ ឬ ៥៥ម៉ឺននាក់ ឬច្រើនជាងនេះក៏យើងនៅតែមានលទ្ធភាពចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុង តំបន់ក្រហមឱ្យអស់ផងដែរ”៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


