សេដ្ឋកិច្ច
សហគ្រិនខ្មែរសាកល្បងផលិតខ្ទិះដូងកំប៉ុងដាក់លក់លើទីផ្សារជំនួសឱ្យផលិតផលថៃ
បច្ចុប្បន្នដោយសារចរន្តពហិការទំនិញរបស់ប្រទេសថៃ បាននឹងកំពុងនាំឱ្យសហគ្រាស និងសិប្បកម្មក្នុងស្រុកទាំងអស់កាន់តែមានសមត្ថភាពអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងក៏អាចផលិតបានរាល់ផលិតផលដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។
ស្របជាមួយគ្នានោះ សិប្បកម្មផលិតគ្រឿងទេសក្នុងស្រុកមួយ បាននឹងកំពុងសាកល្បងផលិតខ្ទិះដូងកំប៉ុងដាក់លក់លើទីផ្សារ ដើម្បីជំនួសឱ្យផលិតផលដែលនាំចូលពីប្រទេសជិតខាង ខណៈខ្ទិះដូងកំប៉ុងនេះកំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករផងដែរ។

អ្នកស្រី ភោគ ហឿង អ្នកគ្រប់គ្រងទូទៅ នៃសហគ្រាស Khmer Food enterprise ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នសហគ្រាសរបស់អ្នកស្រី បានសាកល្បងផលិតនូវខ្ទិះដូងកំប៉ុងសម្រាប់ដាក់លើទីផ្សារជំនួសឱ្យផលិតថៃ ដ្បិតអីផលិតផលមួយនេះមានគុណភាពមិនចាញ់របស់នាំចូលនោះទេ។
អ្នកស្រី បន្តថា ខ្ទិះដូងកំប៉ុងខ្មែរ ផលិតឡើងដើម្បីជួយសម្រួលដល់ការងារដាំស្លរបស់ស្រ្ដីមេផ្ទះ ពិសេសគឺប្រជាជនខ្មែរដែលតែងតែនិយមប្រើប្រាស់ខ្ទិះដូងកំប៉ុងសម្រាប់ធ្វើម្ហូប ឬបង្អែមផ្សេងៗទៀតផងដែរ។

ម្ចាស់សហគ្រាសរូបនេះ បានឱ្យដឹងទៀតថា ខ្ទិះដូងកំប៉ុងខ្មែរ គឺសុទ្ធសឹងកើតចេញពីផ្លែដូងរបស់កសិករដែលរស់នៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖ កំពត កំពង់ស្ពឺ កំពង់ចាម និងខេត្តកណ្ដាល ជាដើម។
ចំពោះគុណភាព និងស្ដង់ដាវិញ ខ្ទិះដូងកំប៉ុងផលិតក្នុងស្រុករបស់សហគ្រាសអ្នកស្រី ភោគ ហឿង គឺមិនចាញ់ផលិតផលរបស់ប្រទេសជិតខាងនោះឡើយ។
ក្រៅពីការសាកល្បងផលិតខ្ទិះដូងកំប៉ុង បច្ចុប្បន្នសហគ្រាស Khmer Food enterprise កន្លងមកក៏ធ្លាប់បានផលិតម្សៅស៊ុប និងប្រេងដូង សម្រាប់ដាក់លើទីផ្សាររួចមកហើយផងដែរ។ អ្នកស្រី ភោគ ហឿង ក្នុងនាមជាម្ចាស់សហគ្រាសសុំស្នើចិត្តប្រជាជនខ្មែរសូមបន្តពហិការផលិតផលថៃជួយគាំទ្រ និងងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនជាងមុន។
តាមរយៈការគាំទ្រផលិតផលក្នុងស្រុកនឹងជួយជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម រួមទាំងសិប្បកម្មក្នុងស្រុកទាំងអស់អាចមានឱកាសពង្រីក និងពង្រឹងសមត្ថភាពផលិតរបស់ខ្លួនឈានទៅមុខមួយកម្រិតទៀតផងដែរ៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


