ព័ត៌មានជាតិ
ផ្លូវ DBST ប្រវែង១២គីឡូម៉ែត្រ តភ្ជាប់ពីក្រុងដូនកែវ ទៅផ្លូវជាតិលេខ៣ កំពុងជួសជុលឡើងវិញដើម្បីសម្រួលការធ្វើចរាចរណ៍
ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងអភិបាលក្រុងដូនកែវ នៅព្រឹកថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មួយខ្សែ ដែលជាគម្រោងថែទាំប្រចាំឆ្នាំ២០២៦ សំដៅលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងដំណើរចុះពិនិត្យនេះ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងលោក ឌឹម គឹមសាន អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានពិនិត្យដោយផ្ទាល់លើស្ថានភាពអនុវត្តការងាររបស់ក្រុមបច្ចេកទេស និងការរីកចម្រើននៃគម្រោងជួសជុលផ្លូវ។

បើតាមមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ខ្សែផ្លូវដែលកំពុងជួសជុលនេះ មានប្រវែងសរុប១២,០០០ម៉ែត្រ (១២គីឡូម៉ែត្រ) ចាប់ពីចំណុចខ្នាតៃ ដល់ប្រហូត តភ្ជាប់ពីក្រុងដូនកែវ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ។ គម្រោងនេះជាការងារថែទាំ និងជួសជុលប្រចាំឆ្នាំ២០២៦ ដែលអនុវត្តដោយផ្ទាល់ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស ដែលបានអនុវត្តការងារទៅតាមផែនការដែលបានកំណត់។ ទន្ទឹមនឹងនេះ ក៏បានណែនាំឱ្យយកចិត្តទុកដាក់បន្ថែមលើគុណភាពសំណង់ ការអនុវត្តតាមបទដ្ឋានបច្ចេកទេស និងការត្រួតពិនិត្យគ្រប់ដំណាក់កាល ដើម្បីធានាឱ្យផ្លូវមានភាពរឹងមាំ សុវត្ថិភាព និងអាចប្រើប្រាស់បានយូរអង្វែង។

គម្រោងជួសជុលផ្លូវនេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមានសារៈសំខាន់ក្នុងការតភ្ជាប់ការធ្វើដំណើររវាងក្រុងដូនកែវ និងស្រុកត្រាំកក់ ព្រមទាំងភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត។

ក្រោយពេលការជួសជុលត្រូវបានបញ្ចប់ជាស្ថាពរ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការលំបាកនៃចរាចរណ៍ប្រជាពលរដ្ឋ។ លើសពីនេះ វាក៏នឹងជួយលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវ និងស្រុកត្រាំកក់ ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងការលើកកម្ពស់ការតភ្ជាប់នៅតាមមូលដ្ឋាន៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


