កីឡា
ក្រោយចាញ់ បឺត សង្ឃឹម មែនតែកីឡាករ ធន់ ស៊ីហុង បែរជាមានទីផ្សារកាន់តែខ្លាំង
អ្នកលេងគុនខ្មែរ ធន់ ស៊ីហុង ក្រោយចាញ់ពិន្ទុរៀមច្បង បឺត សង្ឃឹម ក្នុងកម្មវិធីធំកន្លងទៅនេះមែន ប៉ុន្តែឥលូវនេះរូបគេបែរជាមានទីផ្សារប្រកួតកាន់តែខ្លាំង និងសំបូរអ្នកគាំទ្រទៀតផង។

ស៊ីហុង កាលឈ្នះនៅសង្វៀន TVK
កីឡាករ ធន់ ស៊ីហុង បើទោះជាប្រកួតចាញ់ពិន្ទុរៀចម្បង បឺត សង្ឃឹម ប្រហែលមួយកន្លងទៅនេះមែន តែសន្ទុះនៃការស្រឡាញ់គាំទ្រមកកាន់រូបគេមានកាន់តែច្រើនផងដែរ។ នេះដោយសារតែការចាញ់-ឈ្នះ ជាមួយជើងខ្លាំង បឺត សង្ឃឹម បានធ្វើឲ្យរូបគេបង្ហាញសមត្ថភាពដ៏ល្អ ភាពក្លាហាន និងស្នៀតប្រយុទ្ធដែលមានប្រសិទ្ធភាពខ្ពស់។
ដូច្នេះហើយចាប់តាំងពីការចាញ់នោះមករូបគេហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាស្ថានីយទូរទ្សន៍ និងម្ចាស់កម្មវិធីធំៗ។ ការទុកចិត្ត និងការផ្ដល់ឱកាសឲ្យរូបគេថ្មីៗនេះបានធ្វើឲ្យ ធន់ ស៊ីហុង រឹតតែមានកម្លាំងចិត្តប្រកួតដណ្ដើមជ័យជម្នះលើសង្វៀនតែម្ដង។ ឥលូវនេះរូបគេចាត់ទុកជាកីឡាករកំពូលម្នាក់លើប្រភេទទម្ងន់ ៦០គីឡូក្រាមនៅកម្ពុជាហើយ។

ស៊ីហុង និង បឺត សង្ឃឹម កន្លងទៅ
បញ្ជាក់ដែរថា ធន់ ស៊ីហុង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ រូបគេបានប្រកួតចាញ់ពិន្ទុកីឡាករ បឺត សង្ឃឹមក្នុងកម្មវិធី The Battle of Three Kingdoms។ ក្រោយចាញ់ចាប់ពីពេលនោះមក ធន់ ស៊ីហុង បានឱកាសប្រកួតកម្មវិធីនៅសង្វៀនហង្សមាស បានប្រកួតនៅសង្វៀន TVK ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


