ជីវិតកម្សាន្ដ
ម្ចាស់ផលិតកម្ម LD មានមោទនភាព ក្រោយរឿង «ភ្លើងឆេះក្លឹបក្រោមដី» បោះជំហានដល់ DANAFF នៅវៀតណាម
លោក លៀក លីដា ផលិតករ និងជាម្ចាស់ផលិតកម្ម LD Picture បានបង្ហាញក្តីមោទនភាព និងអបអរដល់សមិទ្ធផលក្រុមការងារលោកទាំងមូល បន្ទាប់ពីស្នាដៃភាពយន្តរឿង «ភ្លើងឆេះក្លឹបក្រោមដី» ត្រូវបានជ្រើសរើសជាផ្លូវការ សម្រាប់ចាក់បញ្ចាំងក្នុងកម្មវិធី មហោស្រពភាពយន្តអាស៊ី ទីក្រុងដាណាង (DANAFF) នៅប្រទេសវៀតណាម។

តាមរយៈសារបង្ហោះនៅលើគណនីហ្វេសប៊ុក កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ លោក លៀក លីដា បានរំលឹកពីការកំណត់គោលដៅយ៉ាងច្បាស់លាស់របស់ផលិតកម្ម ក្នុងបំណងចង់លើកស្ទួយភាពយន្តជាតិឱ្យមានកិត្យានុភាព និងអាចឈរប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយភាពយន្តបរទេស។
លោកថា “កាលឆ្នាំ២០១៩ យើងផ្តើមតាមចាប់នៅគោលដៅ (បង្ហាញភាពយន្តជាតិរបស់យើងឱ្យស្មើមុខស្មើមាត់ជាមួយកុនបរទេស)។ ពេលនោះយើងបានផលិតរឿង «នាឡិកាដាស់វិញ្ញាណ» ដែលទទួលបានពានរង្វាន់ជាច្រើនទាំងក្នុង និងក្រៅប្រទេស។ ថ្ងៃនេះ និងថ្ងៃស្អែក យើងនៅតែបន្ត។ ជ័យយោ! ភាពយន្តរបស់កម្ពុជា។ អបអរសាទរដល់ក្រុមការងារ LD ទាំងអស់ ដែលរឿង «ភ្លើងឆេះក្លឹបក្រោមដី» ត្រូវបានជ្រើសរើសចាក់បញ្ចាំង (Official Film Selection) នៅ DANAFF”។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកបានចូលរួមក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្តអាស៊ីទីក្រុងដាណាងលើកទី៤ (DANAFF IV) ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងដាណាង ប្រទេសវៀតណាម។ មហោស្រពឆ្នាំនេះ ប្រមូលផ្តុំភាពយន្តជាង ១០០ រឿង មកពីប្រទេស និងដែនដីជាង ៣០ ព្រមទាំងអ្នកផលិតភាពយន្ត និងភ្ញៀវជាតិ-អន្តរជាតិជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវិស័យភាពយន្តក្នុងតំបន់។
ការជាប់ការជ្រើសរើសនៃរឿង «ភ្លើងឆេះក្លឹបក្រោមដី» នៅក្នុងមហោស្រពភាពយន្តអន្តរជាតិមួយនេះ ក៏ត្រូវបានសាធារណជនមើលឃើញថា ជាសមិទ្ធផលមួយទៀតសម្រាប់វិស័យភាពយន្តកម្ពុជា និងជាឱកាសក្នុងការនាំយកស្នាដៃរបស់អ្នកផលិតភាពយន្តខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


