Connect with us

ជីវិតកម្សាន្ដ

«ភ្លើងឆេះក្លឹបក្រោមដី» ជាប់​ក្នុង​បញ្ជី​ពាន​រង្វាន់ Golden Petrel នៃមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២

បានផុស

នៅ

ក្រោយជោគជ័យក្នុងការចាក់បញ្ចាំងខ្សែភាពយន្តរឿង «ភ្លើងឆេះក្លឹបក្រោមដី» កាលពីឆ្នាំកន្លងទៅ ផលិតកម្ម LD Pictures នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសឱ្យសាធារណជនដឹងថា ភាពយន្តនេះ បានជាប់​ក្នុង​បញ្ជី​សម្រិតសម្រាំង​ (shortlisted) សម្រាប់​ពាន​រង្វាន់ Golden Petrel នៃមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២ ឆ្នាំ២០២៦ (AAFF) នឹងរៀបចំធ្វើឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន នាខែឧសភាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហោស្រពភាពយន្តសិល្បៈអាស៊ីលើកទី២ ឆ្នាំ២០២៦ (AAFF) គឺជាព្រឹត្តិការណ៍សិល្បៈភាពយន្តអន្តរជាតិមួយ ដែលនឹងធ្វើឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន នាខែឧសភាខាងមុខនេះ។ មហោស្រពភាពយន្តនេះ គឺប្រមូលផ្តុំដោយភាពយន្តរបស់អាសុី ដោយផ្តោតលើការផលិតភាពយន្តដោយឯករាជ្យ វប្បធម៌ មានតម្លៃសិល្បៈយូរអង្វែង និងភាពច្នៃប្រឌិត។

ស្របតាមលក្ខខណ្ឌនេះ «ភ្លើងឆេះក្លឹបក្រោមដី» ត្រូវបានជ្រើសរើសជាប់​ក្នុង​បញ្ជី​សម្រិតសម្រាំង​សម្រាប់​ពាន​រង្វាន់ Golden Petrel នៃមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២ ឆ្នាំ២០២៦ (AAFF) ។

ភាពយន្តនេះ ជាសាច់រឿងដកស្រង់ពីសោកនាដកម្មពិតមួយ នៃហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែង កាលអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ដែលមានភាពល្បីល្បាញខ្លាំង និងត្រូវបានគេចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។ បើតាមការស៊ើបអង្កេតរបស់ប៉ូលីសត្រូវបានឱ្យដឹងថា មូលហេតុគឺដោយសារតែផ្ទុះចរន្តអគ្គសនី ប៉ុន្តែបើតាមជំនឿ គេជឿថា មានព្រាយដ៏កាចសាហាវមួយបានធ្វើរឿងនេះឡើង គោលបំណងចង់យកជីវិតអ្នកចម្រៀងប្រុសម្នាក់។

បើតាមលោក លៀក លីដា កាលពីពេលកន្លងមកបានឱ្យដឹងដែរថា ជុំវិញរឿងរ៉ាវនៃការផលិតភាពយន្តដកស្រង់ពីហេតុការណ៍ពិតនេះ គឺចាប់ផ្ដើមផលិតឡើងដោយមានការយលព្រមរបស់គ្រួសារនៃសព ហើយត្រូវបានសិក្សានិងយកចិត្តទុកដាក់អស់រយៈពេលជិតមួយឆ្នាំ ដើម្បីផលិត ខណៈរឿងនេះទទួលបានការគាំទ្រខ្លាំង ក្លាយជាកំណត់ត្រាថ្មីនៃភាពយន្តដ៏មានប្រជាប្រិយភាពរបស់ LD ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម