ព័ត៌មានជាតិ
សាស្រ្តាចារ្យសកលវិទ្យាល័យម្នាក់ចង.ក សម្លាប់ខ្លួន ដោយចោទប្រពន្ធផិតក្បត់
ខេត្តបាត់ដំបង៖ សាស្រ្តចារ្យសាកលវិទ្យាល័យម្នាក់បានសរសេរពាក្យផ្តាំផ្ញើមួយឃ្លា ដែលមានខ្លឹមសារសុំអោយអ្នកច្បាប់ជួយរកយុត្តិធម៌អោយគាត់ផង ទាក់ទងទៅនឹងអំពើផិតក្បត់របស់ភរិយា មុនពេលដែលគាត់សម្រេចចិត្តចង.កធ្វើអត្តឃាតសម្លាប់ខ្លួន។
ការភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចក្រុមទី០២ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមសាក្សីនៅទីតាំងកើតហេតុបាននិយាយថា ករណីអត្តឃាត (ចង ក) នេះគឺជនរងគ្រោះមានឈ្មោះ ទិត្យ រដ្ឋា ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ សាស្រ្តាចារ្យសាកលវិទ្យាល័យ UME មានទីលំនៅចំណុចកើតហេតុខាងលើ បានយកខ្សែ Network (ខ្សែកាប) ចង.កទៅនឹងធ្នឹមផ្ទះ បណ្តាលអោយស្លាប់។
ប្រភពដដែលបានបន្តថា កាលពីព្រលប់ថ្ងៃទី៤ គេបានឮប្តី ប្រពន្ធនេះឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ក្នុងន័យប្រច័ណ្ឌប្រពន្ធ ដែលគេដឹងថា ប្រពន្ធក៏ជាគ្រូបង្រៀននៅសាលាបឋមសិក្សាមួយកន្លែងក្នុងក្រុងបាត់ដំបងដែរ ដោយមានអាយុប្អូនប្តីតែ១ឆ្នាំប៉ុណ្ណោះ។ ក្រោយពីឈ្លោះគ្នា ប្រពន្ធក៏បានចេញពីផ្ទះទៅសំងំក្នុងផ្ទះកូនដែលជួលនៅក្បែរនោះ ទើបបុរសជាប្តីបានទៅដល់មុខបន្ទប់ ប៉ុន្តែកូនមិនបើកទ្វារអោយទើបជនរងគ្រោះត្រឡប់មកផ្ទះវិញ ។

ដោយឡែកស្ត្រីជាម្តាយដែលនៅឆ្ងាយ ក៏បានទទួលទូរស័ព្ទពីកូនប្រុសដែរ កាលពីវេលាម៉ោង ២ រំលងអាធ្រាត្រ ដែលកូនបាននិយាយថា ខ្លួនមិនចង់រស់តទៅទៀតទេ ។ ទើបព្រឹកឡើងស្ត្រីជាម្តាយបានតេមកកូនប្រុសប្អូន អោយទៅមើលបង ទើបភ្ញាក់ផ្អើលតែម្តង។ ក្នុងករណីធ្វើអត្តឃាតនេះ ជនរងគ្រោះបានបន្សល់ពាក្យផ្តាំមួយប្រយោគ អោយគេជួយរកយុត្តិធម៌អោយគាត់ផង ដោយសារប្រពន្ធផិតក្បត់ ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ