KPT+
សេដ្ឋីៗនៅប្រទេសអ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន
នេះជាប្រធានបទដ៏ចម្រូងចម្រាសសម្រាប់វណ្ណៈកណ្តាលនៅអាមេរិក។ យើងអាចសិក្សាបានពីការរស់នៅរបស់ពួកអ្នកដែលសល់លុយច្រើនពេលចាស់ជរា ហើយជ្រើសរើសកន្លែងចូលនិវត្តរ៍ខុស។
The Financial Times បានគណនាព័ត៌មានខាងក្រោមនេះ ដើម្បីបង្ហាញថាតើទីតាំងណាខ្លះដែលមិនទាន់ដល់ថ្ងៃស្លាប់ផង អ្នកមានទំាងនោះចាយលុយអស់រលីងទៅហើយ។
ឧបមាថា សេដ្ឋីនោះមានលុយសម្រាប់ចាយចូលនិវត្តរ៍សរុប ១ លានដុល្លារអាមេរិក។ ជាមួយលុយនេះអ្នកខ្លះយល់ថាគាត់ចាស់ហើយធ្វើអ្វីក៏បាន។
ពិតអត់?
តាមការពិតប្រសិនបើយើងរើសកន្លែងប្រើជីវិតចុងក្រោយខុសនៅពេលមានវ័យ ៦៥ ឆ្នាំលុយនោះអាចនឹងអស់មុនពេលចូលដល់វ័យ៨០។
ចុម!ហើយកន្លែងណាដែលចាយ១លានអស់ក្នុងពេល១០ឆ្នាំ?នៅខាងក្រោមនេះ ជាកន្លែងដ៏ថ្លៃមិនសមជាមួយការដេកចាយលុយចូលនិវត្តរ៍ទេ។

១. Hawaii កោះហាវ៉ៃ លុយមួយលានចាយបាន ១១ ឆ្នាំ ៨ ខែ ២០ ថ្ងៃ
2. California កាលីហ្វ័រញ៉ាចាយបាន១៥ ឆ្នាំ ៥ ខែ ២៧ ថ្ងៃ
៣. New York ញូវយ៉កចាយបាន១៦ ឆ្នាំ ៣ ខែ ២២ ថ្ងៃ
4. Alaska អាឡាស្កាចាយបាន ១៦ ឆ្នាំ ៨ ខែ ៦ ថ្ងៃ
៥. Marylandម៉ារីលែនចាយបាន ១៦ ឆ្នាំ ៨ ខែ ២៩ ថ្ងៃ
ចំណែកខាងក្រោមនេះជាទីតំាងផ្សេងដែលលុយមួយលាននឹងអាចចាយបានយូរជាង។
១ Mississippi:មីស៊ីស៊ីពីមួយលានដុល្លារចាយបាន ២៥ ឆ្នាំ ១១ ខែ ៣០ ថ្ងៃ
២. Oklahomaអូក្លាហូម៉ាមួយលានដុល្លារ២៤ ឆ្នាំ ៨ ខែ ២៤ ថ្ងៃ
៣Michigan: មីឈីហ្គែនមួយលានដុល្លារ ២៤ ឆ្នាំ ៧ ខែ ១៤ ថ្ងៃ
៤. រដ្ឋ Arkansasចាយបាន ២៤ ឆ្នាំ ៧ ខែ ៤ ថ្ងៃ
៥. Alabama អាឡាបាម៉ាចាយបាន ២៤ ឆ្នាំ ៧ ខែ ៤ ថ្ងៃ
ពេលចូលនិវត្តរ៍យើងគិតទៅនៅឯណា?ទៅស្រែវិញ?
ប្រែសម្រួល៖ ចម្រើន តារា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


