ព័ត៌មានជាតិ
មេឃភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋប្រមាណ៦ខ្នង រលំដួលដល់ដី នៅឃុំថ្មី ស្រុកកំពង់រោទិ៍
ស្វាយរៀង ៖ ផ្ទះប្រជាពលរដ្ឋប្រមាណចំនួន៦ខ្នង បានដួលរលំរាបដល់ដី ខណៈពេលដែលមានភ្លៀងធ្លាក់គួបផ្សំនិងខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗ បណ្តាលឲ្យដួលរលំផ្ទះពលរដ្ឋ ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៥ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មានផ្ទះប្រជាពលរដ្ឋប្រមាណជា៦ខ្នង បានដួលរលំរាបដល់ដីប៉ើងខ្ទេចខ្ទី ស្ថិតនៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ហើយដោយឡែកផ្ទះប្រជាពលរដ្ឋផ្សេងទៀត ស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ក៏បានរងការខូចខាតប៉ុន្តែមិនទាន់ដឹងខ្នងប៉ុន្មាននោះដែរ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា គេមិនទាន់ដឹងចំនួនពិតប្រាកដ នៃផ្ទះប្រជាពលរដ្ឋដែលបានរងការខូចខាត និងមានមនុស្សរងគ្រោះថ្នាក់ប៉ុន្មាននាក់នោះទេ ដោយសារតែស្ថានភាពមេឃងងឹត ក្រៅពីរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់នាល្ងាចថ្ងៃដដែលនេះ ចរន្តអគ្គិសនីនៅក្នុងឃុំថ្មបានដាច់រលត់ទាំងស្រុង។

ចំពោះព័ត៌មានលម្អិតយ៉ាងណាទៀតនោះ ក្រុមការងារអ្នកសារព័ត៌មានរបស់យើង និងធ្វើសេចក្តីរាយការការណ៍ជូនជាបន្តបន្ទាប់ទៀតនៅពេលក្រោយ៕
ដោយ ៖ ភក្ដី






-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


