ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន បារម្ភពីការវាយប្រហាររបស់អ៊ីរ៉ង់លើ អារ៉ាប៊ី សាអូឌីត ព្រោះអាចទាញប៉ាគីស្ថានចូលរួមតាមរយៈកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក
សង្រ្គាមនៅមជ្ឈិមបូព៌ាផ្ទុះកាន់តែខ្លាំង និង ភាពតានតឹងក៏កាន់តែខ្ពស់ ព្រោះតែការវាយប្រហារមិនមែនប៉ះពាល់តែនៅតែនៅអ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងប៉ះដល់ប្រទេសក្នុងតំបន់ផងដែរ។ កាលពីម្សិលមិញ ក្រុមឧទ្ទាមហ៊ូធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់បានបើកការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត នៅសប្តាហ៍នេះ បានធ្វើឱ្យប៉ាគីស្ថានខកចិត្ត និងគំរាមកំហែងទាញទីក្រុងអ៊ីស្លាម៉ាបាដចូលទៅក្នុងជម្លោះ ព្រមទាំងធ្វើឱ្យតួនាទីរបស់ប្រទេសប៉ាគីស្ថានស្មុគស្មាញនាពេលអនាគត ក្នុងនាមជាអ្នកសម្របសម្រួលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប្រទេសប៉ាគីស្ថានបានជួយសម្របសម្រួលកិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីខែមុនក្នុងសង្គ្រាមរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។
មិនតែប៉ុណ្ណោះប្រទេសប៉ាគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមកជាមួយប្រទេសអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំមុន ហើយទាហានប៉ាគីស្ថានរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសនេះ រួមជាមួយនឹងកងយន្តហោះចម្បាំងមួយក្រុម។
ប៉ាគីស្ថានបានសម្តែងការខកចិត្ត ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអារ៉ាប៊ីសាអូឌីតកាលពីដើមឆ្នាំនេះ ប៉ុន្តែអ្នកវិភាគនិងមន្ត្រីក្នុងតំបន់និយាយថា ការវាយប្រហារនៅសប្តាហ៍នេះបានជំរុញឱ្យទីក្រុងអ៊ីស្លាម៉ាបាដមានការខកចិត្ត ចំពោះអ៊ីរ៉ង់ដល់កម្រិតថ្មីមួយទៀត ខណៈពួកគេបង្កើនលទ្ធភាពជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី។
ក្រុមហ៊ូធីបានបាញ់មីស៊ីលទៅលើប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីចោទប្រកាន់ព្រះរាជាណាចក្រនេះថាបានទម្លាក់គ្រាប់បែកលើអាកាសយានដ្ឋានមួយរបស់ពួកគេកាលពីថ្ងៃចន្ទ។
មន្ត្រីប៉ាគីស្ថានម្នាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖ « មេដឹកនាំស៊ីវិល និងយោធាកំពូលរបស់យើងបានប្រាប់អ៊ីរ៉ង់ក្នុងកម្រិតខ្ពស់បំផុតថា ការវាយប្រហារទៅលើប្រទេសអារ៉ាប៊ីសាអូឌីត គឺជាការវាយប្រហារទៅលើប្រទេសប៉ាគីស្ថាន។ វាគឺជាខ្សែបន្ទាត់ក្រហមរបស់យើង»។
លោក Muhammad Amir Rana អ្នកវិភាគសន្តិសុខប៉ាគីស្ថាននិយាយថា៖ « ប៉ាគីស្ថានមិនបានរំពឹងទុកថា ភាពតានតឹងនឹងកើនឡើងភ្លាមៗនោះទេ»។
គួរបញ្ជាក់ថា ការខកចិត្តរបស់ប៉ាគីស្ថានហាក់ដូចជាមានឫសគល់ នៅក្នុងការព្រួយបារម្ភកាន់តែខ្លាំងឡើងថាការចូលរួមរបស់ហ៊ូធីអាចទំនងជាទាញប៉ាគីស្ថានចូលទៅក្នុងជម្លោះជាងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីដើមឆ្នាំនេះ។ មន្ត្រីប៉ាគីស្ថានពីររូបនិយាយថា ទាហានប៉ាគីស្ថានត្រូវបានដាក់ពង្រាយនៅជិតព្រំដែនអារ៉ាប៊ីសាអូឌីតជាមួយប្រទេសយេម៉ែន៕
សម្រួល៖ ណឺ មិនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


