Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន​ បារម្ភ​ពី​ការ​វាយ​ប្រហារ​របស់អ៊ីរ៉ង់​​លើ​ អារ៉ាប៊ី​ សាអូឌីត​ ព្រោះ​​អាចទាញ​ប៉ាគីស្ថានចូលរួម​តាមរយៈ​​កិច្ចព្រមព្រៀង​ការពារគ្នាទៅវិញទៅមក​

បានផុស

នៅ

សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា​​​ផ្ទុះ​កាន់​តែ​​ខ្លាំង និង ​ភាព​តាន​តឹង​​ក៏កាន់តែ​ខ្ពស់​​ ព្រោះតែ​​ការ​វាយ​ប្រហារ​មិន​មែន​ប៉ះ​ពាល់​តែ​​​នៅ​តែ​នៅ​អ៊ីរ៉ង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះ​ដល់​ប្រទេស​ក្នុងតំបន់​ផង​ដែរ។ កាល​ពី​ម្សិល​មិញ​ ក្រុមឧទ្ទាមហ៊ូធី​ដែល​មាន​សម្ព័ន្ធភាពជាមួយអ៊ីរ៉ង់​បាន​បើក​ការ​វាយប្រហារ​លើប្រទេសអារ៉ាប៊ីសាអូឌីត​ នៅសប្តាហ៍នេះ បាន​ធ្វើឱ្យប៉ាគីស្ថាន​ខកចិត្ត និង​គំរាមកំហែងទាញទីក្រុងអ៊ីស្លាម៉ាបាដ​ចូលទៅ​ក្នុង​ជម្លោះ ព្រម​ទាំង​ធ្វើឱ្យតួនាទីរបស់​ប្រទេស​​ប៉ាគីស្ថាន​ស្មុគ​ស្មាញ​នាពេលអនាគត ក្នុង​នាម​ជា​អ្នក​សម្របសម្រួល​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់។

មីស៊ីល​របស់​អ៊ីរ៉ង់​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៦ ប្រទេសប៉ាគីស្ថានបានជួយ​សម្របសម្រួលកិច្ចព្រមព្រៀង​បណ្តោះ​អាសន្ន​កាលពីខែមុនក្នុងសង្គ្រាម​រវាងទីក្រុងវ៉ាស៊ីន​តោន និងទីក្រុងតេហេរ៉ង់។

មិន​តែ​ប៉ុណ្ណោះ​ប្រទេស​ប៉ាគីស្ថាន ​បាន​​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ការពារជាតិទៅវិញទៅ​មកជាមួយប្រទេសអារ៉ាប៊ីសាអូឌីតកាល​ពីឆ្នាំមុន ហើយទាហានប៉ាគីស្ថានរាប់​ពាន់នាក់ត្រូវបានដាក់ពង្រាយទៅ​កាន់ប្រទេស​នេះ រួម​ជាមួយនឹងកងយន្ត​ហោះចម្បាំង​មួយក្រុម។

​ប៉ាគីស្ថានបាន​សម្តែងការ​ខក​ចិត្ត​ ចំពោះការវាយប្រហារ​របស់​អ៊ីរ៉ង់ទៅ​លើអារ៉ាប៊ីសាអូឌីតកាល​ពីដើមឆ្នាំនេះ ប៉ុន្តែអ្នកវិភាគនិងមន្ត្រីក្នុងតំបន់​និយាយថា ការវាយប្រហារនៅ​សប្តាហ៍នេះ​បានជំរុញ​ឱ្យទីក្រុងអ៊ីស្លាម៉ាបាដ​មានការខកចិត្ត​ ចំពោះអ៊ីរ៉ង់ដល់កម្រិត​ថ្មីមួយ​ទៀត​ ខណៈពួកគេ​បង្កើនលទ្ធភាព​​ជម្លោះរវាងអារ៉ាប៊ីសាអូឌីត និង​ក្រុម​ហ៊ូធី។

ក្រុម​ហ៊ូធីបាន​បាញ់មីស៊ីលទៅលើប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពី​ចោទប្រកាន់​ព្រះរាជាណាចក្រនេះថា​បានទម្លាក់គ្រាប់បែក​លើអាកាស​យានដ្ឋានមួយ​របស់ពួកគេកាលពីថ្ងៃចន្ទ។

មន្ត្រីប៉ាគីស្ថាន​ម្នាក់ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ​ថា​៖ « មេដឹកនាំ​ស៊ីវិល និងយោធាកំពូល​របស់យើង​បានប្រាប់អ៊ីរ៉ង់​ក្នុងកម្រិតខ្ពស់បំផុត​ថា ការវាយប្រហារទៅ​លើប្រទេសអារ៉ាប៊ីសាអូឌីត ​គឺជាការវាយប្រហារទៅលើប្រទេស​ប៉ាគីស្ថាន។ វាគឺជាខ្សែ​បន្ទាត់ក្រហមរបស់យើង»។

លោក Muhammad Amir Rana អ្នក​វិភាគសន្តិសុខប៉ាគីស្ថាន​​និយាយថា៖ « ប៉ាគីស្ថានមិនបាន​រំ​ពឹងទុកថា​ ភាពតានតឹងនឹងកើន​ឡើងភ្លាមៗនោះទេ»។

គួរ​បញ្ជាក់​ថា ការខកចិត្តរបស់ប៉ាគីស្ថានហាក់​ដូចជាមានឫសគល់​ នៅក្នុងការព្រួយ​បារម្ភកាន់តែខ្លាំងឡើង​ថាការចូលរួមរបស់ហ៊ូធីអាច​ទំនងជាទាញប៉ាគីស្ថាន​ចូលទៅក្នុងជម្លោះជាង​ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពី​ដើមឆ្នាំនេះ។ មន្ត្រីប៉ាគីស្ថានពីររូបនិយាយថា ទាហានប៉ាគីស្ថានត្រូវបាន​ដាក់ពង្រាយនៅ​ជិតព្រំដែនអារ៉ាប៊ីសាអូឌីតជាមួយ​ប្រទេស​យេម៉ែន៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម