Connect with us

ជីវិតកម្សាន្ដ

រំលងផុតយូរឆ្នាំ! កូនស្រីអតីតសិល្បករអាយ៉ៃ លោកតា ផ្លុង មឿក រំលឹករឿងអតីតកាលដ៏កម្សត់ជាមួយឪពុក

បានផុស

នៅ

កូនស្រីពៅអតីតសិល្បករអាយ៉ៃលោកតា ផ្លុង មឿក បានរំលឹកអតីតកាលដ៏កម្សត់ជាមួយឪពុក ធ្វើឱ្យសាធារណជនខ្មែរមួយចំនួនក្តុកក្តួលតាមសំណេររបស់អ្នកស្រី និងរលឹកដល់ស្នាដៃសិល្បៈកាលលោកនៅមានជីវិត។ បើគិតមកដល់ពេលនេះ លោកមរណភាពពីលោកនេះទៅប្រមាណជា ៧ឆ្នាំហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ អ្នកស្រី ផ្លុង ឫទ្ធី ដែលជាកូនស្រីពៅរបស់លោកតា និងកំពុងរស់នៅក្រៅប្រទេស បានបង្ហោះរូបភាពឪពុកកាលនៅមានជីវិត ព្រមទាំងរំលឹកអនុស្សាវរីយ៍ដ៏កម្សត់ក្នុងវ័យកុមារភាព ដែលអ្នកស្រីបានឆ្លងកាត់ជាមួយឪពុក និងបងស្រីទាំងពីរ។

អ្នកស្រីបានរៀបរាប់ថា នៅពេលអ្នកស្រីមានអាយុទើបតែ ៤ឆ្នាំ ម្តាយរបស់អ្នកស្រីបានទទួលមរណភាពក្នុងសម័យប៉ុល ពត ដោយទុកឱ្យលោកតា ផ្លុង មឿក រ៉ាប់រងបន្ទុកគ្រួសារ និងថែរក្សាកូនៗក្នុងស្ថានភាពដ៏លំបាក។ អ្នកស្រីក៏បានរំលឹកពីការលះបង់ និងការតស៊ូរបស់ឪពុក រួមទាំងបងៗ ដែលបានជួយការពារ និងសង្គ្រោះជីវិតអ្នកស្រីក្នុងគ្រាដ៏លំបាកនោះផងដែរ។

តាមរយៈសារខាងលើនេះ បានធ្វើឱ្យក្តុកក្តួលដល់អារម្មណ៍សាធារណជនមួយចំនួនផងដែរ ពិសេសគឺនឹករលឹកដល់ទស្សនីយភាពសិល្បៈរបស់លោកដែលធ្លាប់កំដរអារម្មណ៍ទស្សនិកជនច្រើនឆ្នាំមុន។

គួររំលឹកថា លោកតា ផ្លុង មឿក បន្ទាប់ពីបានទទួលមរណភាពគឺបានបន្សល់ទុកនូវស្នាដៃបទចម្រៀងអាយ៉ៃល្បីៗរបស់លោកតាជាច្រើនដូចជាបទអាយ៉ៃឆ្លងឆ្លើយ ដែលមានចំណង ជើងថា “អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ” ជាដើម៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម