ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
រដ្ឋបាលខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ទំហំមុខកាត់ ១ ម៉ែត្រ ប្រវែងជិត ៧០០ ម៉ែត្រ ជូនពលរដ្ឋ ក្នុងសង្កាត់ផ្សារកណ្តាលទី ២ និង សង្កាត់ជ័យជំនះ ដើម្បីកាត់បន្ថយការជន់លិច។


ប្រព័ន្ធលូថ្មីនេះស្ថាបនាចាប់ពីកំណាត់ផ្លូវលេខ ១៩ កែងផ្លូវលេខ ១៤៨ រហូតដល់ កែងផ្លូវ ១៨៤ ប្រសព្វឆ្លងកាត់សង្កាត់ផ្សារកណ្តាលទី ២ និង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


កញ្ញា លីង ពលរដ្ឋរស់នៅតំបន់នោះលើកឡើងថា មុនពេលអាជ្ញាធរចុះស្ថាបនាផ្លូវខាងលើនេះ ពេលមានភ្លៀងធ្លាក់ខ្លាំង គឺលិចផ្លូវ ធ្វើឲ្យទឹកលូហៀរឡើងមកលើលាយឡំជាមួយទឹកភ្លៀង បង្កជាក្លិនស្អុយខ្លាំង ដល់ការរស់នៅតែម្តង។


លោក ញឿន ពលរដ្ឋនៅក្បែរនោះ បានបន្ថែមថា ភាគច្រើន កើតចេញពីការបោះចោលសំរាមមិនត្រឹមត្រូវរបស់ពលរដ្ឋមួយចំនួន ដែលមិនបានយល់ដឹងលើបញ្ហាកកស្ទះប្រព័ន្ធលំហូរទឹក ទើបបង្កផលលំបាកបែបនេះ។


លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌដូនពេញ បានប្រាប់កម្ពុជាថ្មីថា បានដាក់បន្ថែមប្រព័ន្ធលូថ្មីដែលមានលូទំហំ ១ ម៉ែត្រ ប្រវែង ៦៦៩ ម៉ែត្រ គឺដាក់បន្តពីចំណុចផ្លូវលេខ ១៩ កែង ១៤៨ ក្រោយសាលានរោត្តមរហូតទៅផ្លូវលេខ ១៩ កែងផ្លូវ ១៨៤ ខាងក្រោយវាំង។
ប្រធានសាធារណការខណ្ឌដូនពេញ បានបន្តថា កន្លងមក នៅចំណុចផ្លូវលេខ ១៩ នេះ អាជ្ញាធរធ្លាប់បានដាក់ប្រព័ន្ធលូថ្មីរួចរាល់មួយកំណាត់រួចមកហើយ សម្រាប់រំដោះទឹក កុំឲ្យមានការជន់លិច។ ប៉ុន្តែដោយសារចំណុចនេះអាជ្ញាធរមិនទាន់ផ្លាស់ប្តូរ ទើបកម្លាំងជំនាញបានចុះទៅដាក់គ្រឿងចក្រចុះកាយសម្រាប់សម្រួលប្រព័ន្ធលំហូរទឹក ដោយកាយលូចាស់ ដាក់ថ្មី ដែលមានទំហំ ១ ម៉ែត្រ ប្រវែងជាង ៦០០ ម៉ែត្រ ដើម្បីធានាបានថា គ្មានការជន់លិចបន្តទៀត ក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ លោក នីសាមិត្ត បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន សំណូមពរទៅដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានប្រព័ន្ធលូថ្មី ត្រូវចេះថែទាំរក្សា និង ត្រូវវេចខ្ចប់សំរាមទុកដាក់ឲ្យត្រូវតាមទីតាំង និង ពេលវេលាម៉ោងកំណត់ ដើម្បីកុំឲ្យកំណកសំរាមស្ទះចរន្តប្រព័ន្ធលំហូរទឹក ជៀសវាងបង្កការលំបាកជាថ្មីម្តងទៀត៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


