នយោបាយ
នាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរលើអត្ថបទរបស់ហ្វេសបុកផេកមួយដែលបានរិះគន់បណ្ឌិតមួយចំនួនដែលវិភាគរឿងយុទ្ធសាស្ត្រទ័ព ខណៈយករឿងបណ្ឌិត និងអ្នកចែវទូកយកមកប្រៀធៀប។

ហ្វេសបុកផេកឈ្មោះ មេទ័ព លីពូ បានសរសេរនិងត្រូវនាយករដ្ឋមន្ត្រីយកមកចែករំលែកបន្តនៅថ្ងៃទី១៨ ខែកក្កដានេះបានសរសេរយ៉ាងដូច្នេះថា៖
អង្គុយស្តាប់បណ្ឌិតម្នាក់ឡើងវិភាគ ក៏នឹកឃើញដល់រឿង « បណ្ឌិត និង អ្នកចែវទូក » នៅស្រុកចិន ពេលជិះទូកឆ្លងទន្លេ ក្រុមបណ្ឌិតគេនាំគ្នាពិភាក្សាគ្នាសុខៗ ក៏ចាប់ផ្តើមសួរ សំនួរជាច្រើន ទៅកាន់ អ្នកចែវ ទូក ដោយសារគាត់គ្មានចំណេះដឹង គ្មានបទពិសោធន៍ គ្មានទាំងឱកាសសិក្សា បានត្រឹមប្រើកម្លាំងរកស៊ីចែវទូកចិញ្ចឹមជីវិត ម៉េចនិងអាចឆ្លើយសំនួរ ជ្រៅៗរបស់ណ្ឌិតបាន ។
ក្រុមបណ្ឌិតក៏និយាយថា អ្នកចែវទូកឯង អត់បានសិក្សា ជីវិតបរាជ័យ ៥០% អត់ដែលធ្វើការងារ អត់បទពិសោធន៍ បរាជ័យ ២៥% បើពឹងលើមុខរបរចែវទូកនេះ ឱកាសជោគជ័យក្នុងជីវិតមានតែ ២៥% ប៉ុណ្ណោះ ។
អ្នកចែវទូកទោះបី គេនិយាយដៀមដាម វិភាគពីជីវិតគាត់យ៉ាងក៏គាត់មិនមាត់បានត្រឹមញញឺម ហើយប្រឹងចែវទូកទៅមុខធម្មតា រហូតដល់កណ្តាលទន្លេ គាត់ក៏បង្អន់ទូក ហើយស្រែកសួរ ក្រុមបណ្ឌិត ថា « មើលលោកបណ្ឌិត ខ្ញុំសុំសួរមួយសំនួរបានទេ ? » បណ្ឌិតក៏ឆ្លើញវិញ សួរមកសំនួរអ្វីក៏ខ្ញុំឆ្លើយបានដែរ … អ្នកចែវទូកក៏សួរទៀតថា « លោកបណ្ឌិតចេះហែលទឹកឬអត់ ? » បណ្ឌិតក៏តបថា មនុស្សរស់នៅដីគោករៀនសូត្ររហូត មិនចេះហែលទឹកទេ ។ អ្នកចែវទូកក៏ ស្រែកប្រាប់វិញថា « រៀនដល់បណ្ឌិតចេះដឺងប៉ុណ្ណឹងដែរ តែភ្លើមិនព្រមរៀនហែលទឹក មេឃខ្មៅព្យុះមកហើយ បើលោកបណ្ឌិតមិនចេះហែលទឹកទេ ឱកាសជោគជ័យរបស់លោកស្មើរ ០ »។
និយាយរួចអ្នកចែវទូកក៏លោតទឹកហែលទៅរកច្រាំង ឯបណ្ឌិត ក៏ត្រូវព្យុះបក់ទៅបាត់ ងាប់អស់ទៅ ។

ពាក្យខ្មែរយើងនិយាយថា « សេដ្ឋីនៅខ្វះអំបែង បណ្ឌិតនៅមានពេលល្ងង់ » មិនមែនគ្រប់បណ្ឌិត និយាយមកសុទ្ធតែត្រូវទេ បណ្ឌិតគ្រៀវជ្រូកខ្លះ និយាយចេញមក អន់ជាងអ្នកចែវទូកផង ។
បើយើងជំនាញសេដ្ឋកិច្ចវិភាគតែពីសេដ្ឋកិច្ចទៅ កុំវិភាគរឿងយុទ្ធសាស្ត្រទ័ព វ៉ៃលុក ឬដកថយ ជាការសម្រេចចិត្តរបស់ មេបញ្ជាការទិសខាងមុខសម្រេចចិត្តដោយយោងតាមសភាពការណ៍ជាក់ស្តែង កុំបានកាន់មេក្រូ ពុលទឹកមាត់ ។ កុំនិយាយថា « ចាំកើតបណ្ឌិតសិន ចាំរិះគន់បណ្ឌិត អត់ទេ ត្រឹមអ្នកចែវទូកក៏រិះគន់បានដែរ» ។
អត្ថបទនេះត្រូវបាននាយករដ្ឋមន្ត្រីយល់ថា សរសេរបានល្អ បែបសាបៗ ងាយយល់ ប៉ុន្តែមានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែង៕
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


