Connect with us

ព័ត៌មានអន្ដរជាតិ

​​​អាជ្ញាធរមូលដ្ឋានចិន​ ​ព្រមាន​ថា ហេតុការណ៍​​បាក់​ភ្នំអាចកើតឡើង​​ទៀត ដោយ​«មិនអាច​ដឹងមុន»​​

បានផុស

នៅ

​​បន្ទាប់​ពី​ប្រទេស​ចិន​រងការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​​​ដោយសារ​ទឹកជំនន់​បង​្ក​ឡើង​ដោយ​ព្យុះ​ទីហ្វុង​ Bavi ក្នុង​ពេលថ្មីៗ​នេះ ហេតុការណ៍​​​​បាក់ភ្នំ​មួយទៀត​ ​​បាន​​​កើតឡើង​ប៉ះពាល់​ដល់​អគារ​​​​​​ពាណិជ្ជកម្ម​នៅ​ភាគនិរតី ដោយ​សម្លាប់​​មនុស្ស​​យ៉ាង​ហោច​ណាស់​៨​នាក់​​ និង​បាត់ខ្លួន​​​៣៤​នាក់​ ​​នៅថ្ងៃ​ទី​​១៧ខែ​​​​​កក្កដា​នេះ ។

​រូបភាព​នៃ​ការ​បាក់ភ្នំ​ប៉ះពាល់​ដល់​អគារ​​​ពាណិជ្ជកម្ម​​នៅចិន។ Social
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងទូលំទូលាយ​ចំពោះ​ហេតុការ​ណ៍​​បាក់​​ភ្នំ​នៅតំបន់​អគារ​​​​ធំៗ​ដែលរីក​​​អគារ​​​ដ៏ច្រើន​ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្ត​នៅ​ឡើយ​។

យោង​​ទីភ្នាក់ងារ​ព័ត៌មានស៊ីនហ៊ូរបស់​ចិន ក្រោយ​​ហេតុការណ៍​បាក់​ភ្នំ​​​នោះ​ ប្រធានាធិបតីចិន ស៊ី ជីនពីង បានជំរុញកិច្ចខិតខំប្រឹងប្រែងឱ្យអនុវត្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះតាមរបៀបវិទ្យាសាស្ត្រ។

ប្រធានាធិបតី​ ស៊ី ជីនពីង ដ៏​មាន​ឥទ្ធិពល​ និង​ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មការយោធាកណ្តាល បានសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់គ្រោះមហន្តរាយ​ផ្សេង​ៗ​​ទៀត​​ពី​ក្នុងគ្រោះថ្នាក់​នេះ​​។

យោងតាម​ AFP ដែលដក​ស្រង់​ការ​ផ្សាយ​របស់​​បណ្តាញ​ផ្សព្វផ្សាយរដ្ឋ​ចិន​ CCTV លោក Ren Xujiang មេដឹកនាំស្រុក បានប្រាប់សន្និសីទសារព័ត៌មាន​ថា មនុស្ស ១៨ នាក់ដែលជាប់គាំងត្រូវបានជួយសង្គ្រោះ។ ក្នុងចំណោមអ្នកទាំងនោះ ប្រាំបីនាក់ត្រូវបានប្រកាសថាស្លាប់។

វីដេអូដែលបានចែកចាយ​លើ​ CCTV បង្ហាញ​ឲ្យ​ឃើញ​នូវ​គំនរ​ដំថ្ម​ធំ​​ៗ​ និង​​​​ដី​គ្របដណ្តប់ផ្នែកខ្លះនៃផ្លូវលំនៅ​ឋាន​ និងពាណិជ្ជកម្មនៅតំបន់​ជើង​ភ្នំមួយក្នុងតំបន់​នោះ​​។

វីដេអូឃ្លីបដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក៏បានបង្ហាញមនុស្សស្រែក និងរត់ចេញពី​​​​​ពពក​​ធូលី​ដែលហុយ​​​ពេល​​រអិលបាក់​ដី​នោះ​។

​យោងតាមសេចក្តីរាយការណ៍ មន្ត្រីមូលដ្ឋានម្នាក់ បានប្រាប់សន្និសីទសារព័ត៌មានថា តំបន់ដែលការរអិលបាក់ភ្នំបានកើតឡើងត្រូវបានគេស្គាល់ថា ជាដីចោត «មិនអាច​ដឹង​មុនបាន» ដោយ​បន្ថែមថា ថ្មដ៏គ្រោះថ្នាក់នៅតែមាន នៅតាមគែមច្រាំងថ្មចោទ។

ក្រសួងហិរញ្ញវត្ថុ និងក្រសួងគ្រប់គ្រងគ្រាអាសន្ន បាននិយាយថា រដ្ឋាភិបាលបាន​ទម្លាក់​​ថវិកាចំនួន ៥០ លានយ័ន (ជាង៧.៣ លានដុល្លារ) ជាមូលនិធិសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់៕​​

ដុំថ្មធំៗ​បន្សល់​ពីកា​របាក់​ភ្នំ​​នៅចិន​។​ CBS News
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម