ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
ភាពតានតឹងរវាងអាមេរិក-អ៊ីរ៉ង់បានបន្តឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយភាគីទាំងពីរបានផ្លាស់ប្តូរការវាយប្រហារគ្នាទៅវិញទៅមកក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា ព្រមទាំងសងសឹកប្រទេសក្នុងមជ្ឈិមបូព៌ាទៀតផង។ កាលពីម្សិលមិញ អ៊ីរ៉ង់លើកឡើងថា មនុស្សយ៉ាងហោចណាស់ ៥០នាក់ ត្រូវបានសម្លាប់ និងជាង ៥០០នាក់ រងរបួសនៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិកក្នុងខែនេះ ខណៈអ្នកកាទូតអ៊ីរ៉ង់ម្នាក់ថា អនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងប្រទេសទាំងពីរត្រូវបានផ្អាក ដោយសារតែការរំលោភបំពានរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ។

កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានរាយការណ៍ពីចំនួនអ្នកស្លាប់ និងរបួសដោយសារការវាយប្រហារចាប់តាំងពីថ្ងៃទី៦ ខែកក្កដា ប៉ុន្មានម៉ោង បន្ទាប់ពីបញ្ជាការកណ្តាលយោធាអាមេរិក(CENTCOM) បានបើកការវាយប្រហារជាបន្តបន្ទាប់លើកទី៧ លើគោលដៅនានាទូទាំងប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់និយាយថា ការវាយប្រហារនេះបានធ្វើឱ្យមនុស្ស ១០ ០០០នាក់គ្មានទឹកប្រើប្រាស់ បន្ទាប់ពីរោងចក្រចម្រាញ់ទឹកប្រៃមួយត្រូវបានវាយប្រហារ។ ទីក្រុងតេហេរ៉ង់បានសងសឹកដោយការបាញ់ដ្រូន និងមីស៊ីលជាបន្តបន្ទាប់ទៅលើរដ្ឋឈូងសមុទ្រដែលមានសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi និយាយ ដោយសំដៅទៅលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែមុនថា សហរដ្ឋអាមេរិកបានរំលោភ និងផ្អាកការប្តេជ្ញាចិត្តទាំងអស់របស់ខ្លួន នៅក្នុងក្របខ័ណ្ឌ MoU នៃអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
លោក Gharibabadi លើកឡើងថា៖ « ជាលទ្ធផល ទីក្រុងតេហេរ៉ង់ ក៏បានផ្អាកការប្តេជ្ញាចិត្តទាំងអស់ និងការអនុវត្តកិច្ចព្រមព្រៀង ហើយកំពុងរវល់ការពារប្រទេស»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ក៏បានរិះគន់សកម្មភាពរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនបានរំលោភលើគ្រប់ទិដ្ឋភាពនៃកិច្ចព្រមព្រៀងក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ៕
សម្រួល៖ ណឺ មិនា
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១ ថ្ងៃ agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


