កីឡា
វឿន វាសនា នៅតែជាប់ជាស្មាត់ស្តាំល្អបំផុតក្នុង SEA V. Cup ជើងទី ២ ទោះកម្ពុជា មិនបានលើកពាន
ស្មាត់ឆ្នើមរបស់ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា កីឡាករ វឿន វាសនា បានឈ្នះពានស្មាត់ស្តាំល្អបំផុត សម្រាប់ការប្រកួតពាន SEA V. Cup ជើងទី ២ ទោះ កម្ពុជា មិនបានលើកពានដូចកាលពីជើងទី ១ ក៏ដោយ។

ការប្រកួតពាន SEA V. Cup ជើងទី ២ បានបញ្ចប់កាលពីថ្ងៃ អាទិត្យ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២៦។ ក្រុមជើងឯកបានទៅលើជម្រើសជាតិ វៀតណាម ខណៈលេខ ២ បានទៅលើជម្រើសជាតិ សៀម, លេខ ៣ ឥណ្ឌូណេស៊ី, លេខ ៤ កម្ពុជា, លេខ ៥ ហ្វីលីពីន និង លេខ ៦ មីយ៉ាន់ម៉ា។
សម្រាប់ពានឯកត្តជនវិញ គឺពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (MVP) បានទៅលើកីឡាករវៀតណាម Nguyen Ngoc Thuan។ ចំណែកពានស្មាត់ស្តាំល្អបំផុតបានទៅលើកីឡាករ ២ នាក់រួមមានកីឡាករ កម្ពុជា វឿន វាសនា និងកីឡាករវៀតណាម Nguyen Ngoc Thuan។

ពានអ្នកបាំងបាល់ល្អបំផុត បានទៅលើកីឡាករ ២ នាក់ មានកីឡាករវៀតណាម Tran Duy Tuyen និងកីឡាករ ឥណ្ឌូណេស៊ី Hendra Kurniawan។ ដោយឡែកពាន ៣ ចុងក្រោយបានទៅលើកីឡាករ ថៃ ទាំង ៣ រួមមានពាន ស្មាត់ឆ្វេងល្អបំផុតបានទៅលើកីឡាករ Napadet, អ្នកលើកបាល់ល្អបំផុតបានទៅកីឡាករ Boonyarid Wongtorn និងលីប៉ើរ៉ូ ល្អបំផុតបានទៅលើកីឡាករ Pakkapong Kwangnok។
តាមរយៈពានឯកត្តជនទាំងនេះតាំងពីជើងទី ១ មកដល់ជើងទី ២ នេះ បានបង្ហាញ ថា វឿន វាសនា ជាកីឡាករដ៏ឆ្នើមម្នាក់ក្នុងតំណែងស្មាត់ស្តាំ ដោយជើងទី ១ នៅពេល កម្ពុជា លើកពាន គឺបានឈ្នះពាន MVP និងស្មាត់ស្តាំល្អបំផុត។ ចំណែកជើងទី ២ នេះ ទោះ កម្ពុជា បានត្រឹមលេខ ៤ ក៏កីឡាករមកក្រុម Win Streak រូបនេះ នៅតែជាប់ជាស្មាត់ស្តាំល្អបំផុត។

ប្រវត្តិសាស្ត្រពានរង្វាន់ SEA V. Cup ឆ្នាំ ២០២៦ ត្រូវបានកែប្រែ បន្ទាប់ពីក្រុមដែលឈ្នះជើងឯកសុទ្ធតែក្រុមថ្មី។ ក្រុមកម្ពុជា បានឈ្នះ ជើងឯក នៅជើងទី១ ហើយ វៀតណាម បានឈ្នះជើងឯក នៅជើងទី២ ដែលម្ចាស់ជើងឯកទាំងពីរនេះសុទ្ធតែឈ្នះលើកដំបូងដូចគ្នា។ ចំណែក ឥណ្ឌូណេស៊ី និង សៀម ដែលបានឈ្នះជើងឯកច្រើនលើកគិតចាប់តាំងពីឆ្នាំ ២០២៣ មកគឺបានត្រឹមលេខ ២ ប៉ុណ្ណោះ៕

អត្ថបទ៖ សេម កុសល
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


