Connect with us

កីឡា

កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី យប់មិញធ្លាក់ ៤ លេខ ក្នុងចំណាត់ថ្នាក់បាល់ទះពិភពលោក FIVB Ranking

បានផុស

នៅ

ក្រុមបាល់ទះជម្រើសជតិ កម្ពុជា បានធ្លាក់ ៤ ចំណាត់ថ្នាក់ នៅក្នុងចំណាត់ថ្នាក់បាល់ទះពិភពលោក (FIVB Ranking) បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣ សិតទល់ ០ នៃការប្រកួតពាន SEA V. Cup 2026 ជើងទី ២ នៅទឹកដីប្រទេស ឥណ្ឌូណេស៊ី កាលពីល្ងាចថ្ងៃទី ២២ ខែ កក្កដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Volleyball World ដែលជាគេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទះអន្តរជាតិ (FIVB) បានធ្វើបច្ចុប្បន្នភាពចំណាត់ថ្នាក់នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៦ នេះ គឺ កម្ពុជា បានធ្លាក់ ៤ ចំណាត់ថ្នាក់ ពីលេខ ១២៥ មកលេខ ១២៩។

ការធ្លាក់ចំណាត់ថ្នាក់ដូចនេះ បន្ទាប់ពី កម្ពុជា បានប្រកួតចាញ់ក្រុម ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣ សិត ០ នៃការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពាន SEA V. Cup 2026 ជើងទី ២។ លទ្ធផលបរាជ័យនេះ បានធ្វើឱ្យ FIVB សម្រេចដកពិន្ទុ កម្ពុជា ចំនួន ២.៤៩ ពិន្ទុ។

យ៉ាងណា ការធ្លាក់ចំណាត់ថ្នាក់របស់ កម្ពុជា នៅក្នុងចំណាត់ថ្នាក់បាល់ទះពិភពលោកនេះ ក៏ហាក់ដូចជាអយុត្តិធម៌បន្តិចដែរ ដោយសារកាលពីជើងទី ១ នៅទឹកដី ហ្វីលីពីន កន្លងទៅ គឺមិនបានរាប់ចំណាត់ថ្នាក់ក្នុង FIVB Ranking ឡើយ។ ស្របពេលជាមួយគ្នានោះ គឺជាពេល ដែល កម្ពុជា ធ្វើបានល្អបំផុត ដោយបានឈ្នះ ហ្វីលីពីន ថៃ និង ឥណ្ឌូណេស៊ី ហើយថែមទាំងលើកពាន SEA V. Cup លើកដំបូងថែមទៀត។

យោងតាម Volleytrails បានបំភ្លឺ ថា មូលហេតុ ដែល កម្ពុជា មិនបានចំណាត់ថ្នាក់កាលពីជើងទី ១ ដោយសារសមាគមបាល់ទះ អាស៊ាន ដែលស្ថិតក្រោមអាណត្តិដឹកនាំដោយបុរសជនជាតិ ថៃ លោក Somporn Chaibangyang មិនបានចុះបញ្ជីទៅក្នុង FIVB។ ដោយឡែកនៅជើងទី ២ នេះ បានចុះបញ្ជីទៅក្នុង FIVB។ ដូច្នេះ បានជា កម្ពុជា ចាញ់ គឺត្រូវធ្លាក់ចំណាត់ថ្នាក់បែបនេះ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម