កីឡា
យប់នេះ កម្ពុជា ដាច់ខាតត្រូវឈ្នះ ហ្វីលីពីន ទើបឡើងវគ្គ ១/២ ផ្តាច់ព្រ័ត្រ ពាន SEA V. Cup ជើងទី២
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រូវការយកឈ្នះឲ្យបានលើក្រុម បាល់ទះជម្រើសជាតិ ហ្វីលីពីន វេលាម៉ោង ៧ យប់នេះ ម៉ោងនៅកម្ពុជា បន្ទាប់ពីបានចាញ់ ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០ វគ្គសន្សំពិន្ទុ ក្នុងពូលកាលពីល្ងាចមិញក្នុងពានរង្វាន់ SEA V. Cup ជើងទី២។

នេះជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ចុងក្រោយរបស់ កម្ពុជ ប៉ុន្តែវាជាការប្រកួតសន្សំពិន្ទុ លើកទី១ របស់ ហ្វីលីពីន។ ការប្រកួតយប់នេះ ប្រសិនបើ កម្ពុជា ចាញ់ នោះ ឥណ្ឌូណេស៊ី និងហ្វីលីពីន ជាអ្នកឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបើ កម្ពុជា ឈ្នះ គឺមិនទាន់បញ្ជាក់ថា ក្រុមណាធ្លាក់ ឬក្រុមណាឡើងឡើយ គឺ ត្រូវរង់ចាំលទ្ធផលការប្រកួតចុងក្រោយរវាង ឥណ្ឌូណេស៊ី និងហ្វីលីពីន នៅថ្ងៃស្អែក។
ដូច្នេះក្តីសង្ឃឹមរបស់កម្ពុជាមានតែការប្រកួតយប់នេះដើម្បីបញ្ជាក់ថា បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រឡេកមើលប្រវត្តិជួបគ្នា ៥ លើកគិតចាប់តាំងពីឆ្នាំ ២០២១ ក្រុមបាល់ទះកម្ពុជា បានឈ្នះ ៣ លើក ហើយក្រុមហ្វីលីពីន បានឈ្នះ ២ លើក។

លើកទី១ កម្ពុជា បានឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៣-១ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២១ នៅប្រទេសវៀតណាម និងលើកទី២ កម្ពុជា បន្តឈ្នះ ហ្វីលីពីន ដោយលទ្ធផល ៣-០ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅប្រទេសកម្ពុជា និងលើកទី៣ កម្ពុជា ឈ្នះ ហ្វីលីពីន ៣-២ សម្រាប់ការជួបគ្នាចុងក្រោយបំផុត វគ្គសន្សំពិន្ទុក្នុងពូលពាន SEA V. Cup ជើងទី១ កាលពីថ្ងៃទី១៥ ខែកក្កដា ថ្មីៗនេះ។
ចំពោះជ័យជម្នះ ២ លើករបស់ ហ្វីលីពីន គឺបានយកឈ្នះ កម្ពុជា ទាំងពីរលើកក្នុងពានរង្វាន់ SEA V. Cup នេះកាលពីឆ្នាំ ២០២៥ គឺ ដោយលទ្ធផល ៣-២ ក្នុងជើងទី១ និងលទ្ធផល ៣-១ ក្នុងជើងទី២។

ក្រុមបាល់ទះហ្វីលីពីន មានកីឡាករបានចេញទៅលេងនៅលីគបាល់ទះកំពូលតៃវ៉ាន់ និងជប៉ុន ប៉ុន្តែឆ្នាំ ២០២៦ នេះ ពួកគេមិនបានកោះហៅស្មាត់ឆ្នើម Bryan Bagunas ដែលជាអតីតមិត្តរួមក្រុមរបស់ វឿន វាសនា មកពីលីគកំពូលជប៉ុនឡើយ ហើយស្មាត់ Marck Espejo នៅលីគកំពូលតៃវ៉ាន់ក៏មិនមានដែរ។
បើនិយាយពីក្រុម កម្ពុជា បានធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ SEA V. Cup កាលពីជើងទី១ តាមរយៈជ័យជម្នះ ៣-១ លើក្រុម សៀម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបន្តឈ្នះ ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីបង្កើតប្រវត្តិសាស្ត្រក្នុងការឈ្នះជើងឯកជាលើកដំបូង។ គោលដៅសំខាន់មួយទៀតគឺ កម្ពុជា កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការចូលរួមប្រកួតពានរង្វាន់អាស៊ី AVC Cup ជាលើកដំបូង។ ប្រសិនបើធ្វើបានលទ្ធផលល្អនៅ SEA V. Cup ក្នុងជើងទី២នេះ កម្ពុជា នឹងទទួលបានកៅអីឡើងទៅប្រកួតពានរង្វាន់អាស៊ី៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


