ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន “ថ្វីត្បិតរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញមេរោគកូវីដ-១៩ វានឹងអាចកើតមានឡើង ប្រសិនយើងមានការធ្វេសប្រហែស”
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ការរស់នៅរបស់មេរោគកូវីដ-១៩គឺវានៅជាមួយយើងជានិច្ច ថ្វីត្បិតរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញមេរោគកូវីដ-១៩ វានឹងអាចកើតមានឡើងប្រសិនបើយើងមានការធ្វេសប្រហែស ហើយបណ្តាប្រទេសមួយចំនួនមានរួចទៅហើយ រហូតបិទខ្ទប់លើកទី២ និងលើកទី៣ ដោយសារការវិលត្រឡប់វីរុសកូវីដ-១៩។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា នៅពេលយើងបញ្ចប់ការបិទខ្ទប់នេះ ប្រជាពលរដ្ឋច្បាស់ជាចេញទៅខាងក្រៅ ហើយការចម្លងវីរុសកូវីដ-១៩ វានឹងអាចលោតហក់ឡើងវិញ ហើយវាខ្លាំងជាងយើងបិទខ្ទប់លើកទី១ទៀត។
លោកជំទាវ ជឿថា បងប្អូនមិនចង់រស់នៅបិទខ្ទប់ដូចមុនទេ ប៉ុន្តែបងប្អូនត្រូវចូលរួមអនុវត្តវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល ពិសេសបុគ្គលគ្រប់រូប ត្រូវរៀនរស់ជាមួយ វីរុសកូវីដ-១៩ ដោយមិនត្រូវឲ្យវីរុសកូវីដ-១៩ ឆ្លងមកខ្លួនឯងទេ តាមរយៈវិធានការ ៣កុំ ៣ ការពារ និង ២ចូលរួម កុំទៅទីតាំងណាដែលមានការប្រមូលផ្ដុំមនុស្សច្រើន ពិសេសទៅទៀតនោះមានតែបុគ្គលគ្រប់ៗរូបប៉ុណ្ណោះ ដែលអាចការពារមិនឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ហើយនឹងឈានទៅកាត់ផ្តាច់ការចម្លងក្នុងសហគមន៍៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


