ព័ត៌មានជាតិ
ប្រជាពលរដ្ឋ៤៤២គ្រួសារ បានទទួលអំណោយមនុស្សធម៌របស់ឯកឧត្តម វង្ស ពិសេន
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន មេបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកពារាំង បាននាំយកអំណោយមកចែកជូនដល់ពលរដ្ឋក្នុងភូមិត្នោតចំនួន៤៤២គ្រួសារ ដែលត្រូវបានបិទខ្ទប់ជាតំបន់ក្រហមពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ)ជាគ្រឿងឧបភោគបរិភោគ ក្នុង ភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ទាំងអស់នេះហើយដែលមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម វង្ស ពិសេន ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូបទៀតព្រមទាំងអាជ្ញាធរភូមិឃុំរកាដោយមានការព្រួយបារម្ភខ្លាចបងប្អូន ប្រជាពលរដ្ឋ ខ្វះខាតនៅស្បៀងអាហារ ហើយអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម វង្ស ពិសេន បានផ្ដល់ជូននៅក្នុងថ្ងៃនេះ គឺអាចជួយសម្រួលបានមួយរយៈពេលផងដែរ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧ព្រឹក។

នាឱកាសនោះផងដែរ ឯកឧត្តម វង្ស ពិសេន បានមានប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ដែលជានិច្ចកាលលោក តែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច។ ហើយជាមួយគ្នានោះផងដែរឯកឧត្ដម វង្ស ពិសេន បានមានប្រសាសន៍ និងអំពាវនាវសុំឲ្យក្រុមគ្រួសារទាំងអស់ ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារឆ្លងជំងឺកូវីដ-១៩ ជាពិសេសស្ដាប់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន៖(៣ កុំ)(៣ ការពារ)

១.ត្រូវពាក់ម៉ាសការពារជាប្រចាំពេលធ្វើដំណើរ
២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញាប់
៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រពីអ្នកដទៃ ចំណែក(៣ កុំ)មាន៖
១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។


ហើយសូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់ឯកឧត្តម វង្ស ពិសេន ដែលបានផ្ដល់ជូនប្រជាពលរដ្ឋក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែងក្នុងនោះម្នាក់ៗទទួលបាន អង្ករ១បេ ២៥គីឡូ,មីម៉ាម៉ា១កេស,ទឹកបរិសុទ្ធ១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ៥កំប៉ុង,ទឹកក្រូច១០កំប៉ុង៕
អត្ថបទ៖ សៅគ្រី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


