Connect with us

ព័ត៌មានជាតិ

មេខ្យល់​២នាក់ លួច​នាំ​ពលករ​២៥​នាក់​ទៅ​ធ្វើ​ការ​នៅ​ថៃ​ ត្រូវ​កម្លាំង​ចំរុះ​ឃាត់ខ្លួន

បានផុស

នៅ

បន្ទាយមានជ័យ ៖ ​មេខ្យល់​២​នាក់​លួច​នាំ​ពលករ​ប្រុស​ស្រី ក្នុង​នោះ​ក៏​មាន​ក្មេង២៥​នាក់​ទៅ​ប្រទេស​ថៃ​ធ្វើការ​ត្រូវ​បាន​កម្លាំងចំរុះ​ឃាត់ខ្លួន នៅ​យប់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​ត្រង់​ភូមិសាស្ត្រ អូរ​ព្រំដែន ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ឃាត់​ខ្លះ​មេខ្យល់​លួច​ដឹក​ពលករ​នោះ​ លោក​វរសេនីយ៍ឯក រឹទ្ធ រ៉​ម មេបញ្ជាការ​រង តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក ៨១៥ និង​កងរាជអាវុធហត្ថ​ស្រុក​ចុះ​ល្បាត​ក្នុងភូមិ​សស្ត្រ​អូរ​ព្រំដែន​ដើម្បី​ទប់ស្កាត់​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ លុះ​នៅ​វេលា​ម៉ោង ១និង៣០​នាទី​យប់​បាន​ប្រទះឃើញ​មេខ្យល់ ចំនួន ២​នាក់ បម្រុង​នាំ​ពលករ​២៥​នាក់​ឆ្លងដែន​ចេញទៅ​ប្រទេស​ថៃ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​បាន​ទាំងអស់​។

លោក​វរសេនីយ៍ឯក រឹទ្ធ រ៉​ម បាន​ប្រាប់​អ្នក​យក​ព័​ត៌មាន​ឲ្យ​ដឹង​ថា ​មេខ្យល់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​១​មានឈ្មោះ ដឹប នុ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ២​មានឈ្មោះ ម៉ៃ សៃ​ហុន ភេទប្រុស អាយុ​២១​ឆ្នាំ រស់នៅ ភូមិ​ភ្នំ​រូង ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ពួកគេ​ទាំង​២​នាក់​កំពុង​ត្រូវ​បាន​ឃុំខ្លួន ដើម្បី​សួរចម្លើយ​នៅ​ស្នាក់ការ​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ចំណែកឯ​ពលករ​ទាំង ២៥​នាក់​ក្នុង​នោះ​មាន​ស្រី​១៧ ក្មេង​២​នាក់​ត្រូវ​បាន​កម្លាំង​ចំរុះ​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ អស់ហើយ​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម